​ស្លាប់​ទៀតហើយ​!​គ្រូពេទ្យ​សល់​ពី​សម័យ​ប៉ុលពត​ម្នាក់​ចាក់​ថ្នាំ​អ្នកជំងឺ​មួយ​ម្ជុល​ប្រកាច់​ស្លាប់​

1088
ចែករម្លែក

​វ៉ៃ​គោ​ស្វាយរៀង​៖​គ្រូពេទ្យ​ឯកជន​សល់​ពី​សម័យ​ប៉ុលពត​ម្នាក់​បាន​ចាក់​ថ្នាំ​មួយ​ម្ជុល​ទៅលើ​បុរស​ម្នាក់​ដែលមាន​ជំងឺ​ឈឺបំពង់ក​រហើយ​បាន​ប្រកាច់​ស្លាប់​។​ករណីនេះ​បានកើត​ឡើង​នៅ​ភូមិ​សំឡី​ខាងជើង​ឃុំ​សំឡី​ស្រុក​កំពង់រោទិ៍​ខេត្តស្វាយរៀង​កាលពី​ថ្ងៃទី​៣​ខែមេសា​ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យដឹងថាៈ​ជនរងគ្រោះ​មានឈ្មោះ​ប៊ុន​ម៉ាប់​ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំមាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ​ដោយ​ខ្លួន​មាន​អា​ការៈឈឺ​បំពង់ក​ចំនួន​ពីរ​ថ្ងៃ​មកហើយ​ពុំ​បាត់​។​ទើប​ខ្លួន​បាន​ហៅ​គ្រូពេទ្យ​ឯកជន​ឈ្មោះ​ព្រាប​សេ​ភេទ​ប្រុស​អាយុ​៦៣​ឆ្នាំមាន​ទីលំនៅ​ភូមិ​ព្រៃ​ម្នាស់​ឃុំ​សំឡី​ស្រុក​កំពង់រោ​ទ៌​មកចាក់​ថ្នាំ​ឱ្យ​។​

ខណៈពេលដែល​ពេទ្យ​មកដល់​បាន​បូម​ថ្នាំ​មួយ​ស៊ីរ៉ាំង​ហើយ​ចាក់ទៅលើ​ជនរងគ្រោះ​ឈ្មោះ​ប៊ុន​ម៉ាប់​មិនទាន់​ទាំង​អស់ពី​ស៊ីរ៉ាំង​ផង​ស្រាប់តែ​ជនរងគ្រោះ​មាន​អាកា​រៈ​រមាស់​ក្រហល់ក្រហាយ​រួច​បាន​ប្រកាច់​ដាច់ខ្យល់​ស្លាប់​តែម្ដង ។

​ចំណែកឯ​ជនសង្ស័យ​ជា​គ្រូពេទ្យ​ឯកជន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ដើម្បី​សាកសួរ​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់​។​ចំពោះ​ករណី​គ្រូពេទ្យ​ចាក់​ថ្នាំ​ស្លាប់​មនុស្ស​នេះ​បើតាម​ប្រជាពលរដ្ឋ​នៅ​ឃុំ​សំឡី​បាន​ឲ្យ​ដឹងថា​គ្រូពេទ្យ​ឈ្មោះ​ព្រាប​សេ​គាត់​ចេះ​ជំនាញ​ពេទ្យ​នេះ​ពុំមាន​សាលា​ច្បាស់លាស់​នោះទេ​។​ដោយ​ចេះ​ចាក់​ថ្នាំ​តាំងពី​សម័យ​ប៉ុលពត​មក​ម្លេះ​ហើយ​បន្ត​អាជីព​នេះ​រហូតដល់​បច្ចុប្បន្ន​។​

​កន្លងមក​មន្ទីរជំនាញ​បាន​ហៅ​មក​អប់រំ​តែ​គាត់​នៅតែ​ដើរ​ព្យាបាល​គេ​ដដែល​ទើប​ភ្លាត់ស្នៀត​ចាក់​ថ្នាំ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​តែម្តង​។​ប្រភព​បន្តទៀតថា​គាត់​ព្យាបាល​មិន​ថា​មនុស្ស​សត្វ​នោះទេ​គឺ​ចាក់​ទាំង​អស់ទាំង​សត្វ​ក្របី​គោ​និង​មនុស្ស​ឱ្យតែ​ត្រូវមាន​អ្នក​ហៅ​គាត់​៕S/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ