​ជនជាតិដើម​ភាគតិច​ខេត្តមណ្ឌលគិរី​រិះគន់​អាជ្ញាធរ​ថា​មិន​ដោះស្រាយ​បញ្ហា​ភ្នំ​ដោះ​ក្រមុំ​

884
ចែករម្លែក

ដោយ​៖​សាត​ចាន់​បុត្រ​/​មណ្ឌលគិរី ៖​តំណាង​ជនជាតិដើម​ភាគតិច​បានឱ្យដឹងថា​”​លោក​ស្វាយ​សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​មុន​កាន់តំណែង​ធ្លាប់​ចូល​ស្បថ​សន្យា​មិន​ប្រព្រឹត្ត​បទល្មើស​អំពើពុករលួយ​…​។​

ថ្មីៗ​នេះ​កាលពី​ថ្ងៃទី​១​ខែមីនា​ឆ្នាំ​២០១៩​កន្លងទៅ​ក៏​ប្តេជ្ញា​ចិ​ត្ដ​ថា​និង​ដោះស្រាយ​វិវាទ​ដី​នៅ​មជ្ឈមណ្ឌល​វប្បធម៌​ភ្នំ​ដោះ​ក្រមុំ​និង​គ្រោង​ចុះបញ្ជី​ជា​បេ​តិក​ភ័​ណ្ឌ​ជាតិ​ទៀតផង​។​ចុះ​ម៉េច​បានជា​គេ​បោះ​បង្គ​ល​របង​តាម​អំពើ​ចិត្ត​ឬមួយ​បញ្ជា​របស់​សម្ដេច​លោក​គិតថា​មិនមាន​ឥ​ទ្ឋិ​ពល​សម្រាប់​លោក​គ្រាន់តែ​ជាការ​លេងសើច ទុក​ក្នុង​ចិត្ត​បញ្ជា​ថ្ងៃទី​២៩ កុម្ភៈ ២០១៩ នោះ​អី​”​។​

​ឆ្លើយតប​បញ្ហា​នេះ​អាជ្ញាធរ​ក្រុង​សែន​មនោ​រម្យ​កាលពី​ថ្ងៃទី​៤​ឧសភា​២០១៩​បាន​ចុះទៅពិនិត្យ​លើ​ការដាំ​បង្គោលរបង​នៅ​ចង្កេះភ្នំ​ដោះ​ក្រមុំ​។​ប្រធាន​មន្ទីរ​វប្ប​ធ​ម៏ នឹង​វិចិត្រ សិល្បៈ​ខេត្តមណ្ឌលគិរី លោក សី ទូច​បានឱ្យដឹងថា​”​ទាក់ទង​កិច្ចការ​នេះ​មន្ត្រី​បាន​ចុះទៅពិនិត្យ​ជាក់ស្តែង​ឃើញ​មានការ​ធ្វើ​របង​រំលោភបំពាន​លើដី​មជ្ឈមណ្ឌល​វប្ប​ធ​ម៏​ភ្នំ​ដោះ​ក្រមុំ​ពិតមែន​។

​មន្ត្រី​ជំនាញ​ក៏បាន​ធ្វើការ​កត់​លេខ​និយាម​ការ ។​ប៉ុន្តែ​មិនទាន់បាន​ដាក់ចូល​ផែនទី​ថា​គាត់​ចូល​ដី​វប្បធម៌​ប៉ុន្មាន​ម៉ែត្រ​នោះទេ​។​ប៉ុន្តែ​ផ្អែកលើ​បង្គោល​ចាស់ ប្រហែលជា​៨០​ម៉ែត្រ​ទៅ​៩០​ម៉ែត្រ ដែល​គាត់​ដាក់​របង​ចូល ចំណែក​ទទឹង​ក្បាលដី​ពី​៦០​ទៅ​៧០​ម៉ែត្រ​”​។​

​បើ​គិត​ទៅ​ជាង​កន្លះ​ហិកតា​ក្នុង​ទំហំ​ផ្ទៃដី​ដែល​គេ​សង់​របង​រំលោភ​យក​នោះ​។​ដូច្នេះ​នៅក្នុង​វិធានការ​នេះ ខាង​ក្រុង​ក្នុងនាម​អាជ្ញាធរ​គាត់​បានធ្វើ​ការងាររដ្ឋបាល​ដោយ​ឱ្យ​ម្ចាស់​ដី​រុះរើ​របង​នោះ​វិញ​(​ម្ចាស់​របង​ក៏បាន​ឯកភាព​)​ចាប់ពី​ថ្ងៃទី​៤ ឧសភា​ឆ្នាំ​២០១៩​នេះ​។​

​លោក​សី​ទូច​ក៏បាន​បញ្ជាក់ថា​ចំពោះ​កិច្ចការ​បច្ចេកទេស​មន្ទី​រ​វ​ប្បធ​ម៏​នឹងធ្វើ​របាយ​ការ​ណ៏​ជូន​អភិបាលខេត្ត នឹង​ក្រសួង​វប្បធម៌ ដើម្បី​ប្រជុំ​ជាមួយ​ភាគី​ពាក់​ព័​ន្ឋ ដើម្បី​ធ្វើ​របាយ​ការ​ណ៏​រួមគ្នា​មួយ​សរុប​ចុងក្រោយ ដាក់ជូនទៅ​សម្តេច​តេ​ជោ​ដើម្បី​សម្រេច​ដល់​ក្រសួង​វប្ប​ធ​ម៏​ងាយស្រួល​រៀបចំ​ចុះបញ្ជី​បេ​តិក​ភ័​ណ្ឌ​វប្បធម៌​ជាតិ នឹង​បោះបង្គោល​ហ៊ុំ​ព័​ទ្ឋ​លើ​ទីតាំង​ជាក់ស្តែង​។​

​សូម​រំ​ឮ​កថា​ដី​តំបន់ភ្នំ​ដោះ​ក្រមុំ​ឬ​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិដើម​ភាគតិច​មាន​ផ្ទៃដី​ប្រមាណ​ជាង​១០០​ហិកតា​ត្រូវបាន​បាត់បង់​បន្តិច​ម្តងៗ​តាំងពី​ឆ្នាំ​២០០៥​។​ដោយ​ដី​មួយផ្នែក​ត្រូវបាន​គេ​ទិញ​លក់​ពី​ម្នាក់​ទៅ​ម្នាក់​រហូត​ប្រែក្លាយ​កន្លែង​ខ្លះទៅ​ជាទី​តាំង​ខារ៉ាអូខេ​នឹង​ផ្ទះសំណាក់​ជាដើម​។​ដី​ដែល​សេសសល់​បច្ចុប្បន្ន​ប្រហែល​៨០​ហិកតា​ប៉ុណ្ណោះ ។​នេះ​បើតាម​ការ​ឱ្យដឹងពី​មន្ត្រី​ពាក់​ព័​ន្ឋ​នៅ​ខេត្តមណ្ឌលគិរី​។

ទាក់ទិនបញ្ហានេះអ្នកយកព័ត៌មានរស្មីកម្ពុជាមិនអាចសុំការបំភ្លឺពីលោក ​ស្វាយ​សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​ដោយផ្ទាល់នៅឡើយទេ។ ព័ត៌មានរស្មីកម្ពុជារង់ចាំទទួលការបញ្ជាក់ពិស្តាពីលោកអភិបាលខេត្តដើម្បីផ្សាយេជូននៅលេខក្រោយ៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ