សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខអតីតប្រធានកាកបាទក្រហមកម្ពុជានៅមន្ទីរពេទ្យ

837
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជានៅរសៀលថ្ងៃ ទី ៥ ខែឧសភា ឆ្នាំ២០១៩ បានអញ្ជើញចុះសួរសុខទុក្ខ លោកស្រី ផ្លេក ភិរុណ ដែលមានជន្មាយុ ៩៩ឆ្នាំ (អតីតប្រធានកាកបាទក្រហមកម្ពុជា ពីឆ្នាំ ១៩៧៤-១៩៧៥ និងពីឆ្នាំ ១៩៧៩-១៩៩២ ) កំពុងសម្រាកថែទាំសុខភាពនៅមន្ទីរពេទ្យកាល់ម៉ែត។

ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានពាំនាំមកជា មួយនូវ ព្រះរាជទាន សេចក្ដីនឹករលឹកនិងព្រះរាជឱង្កាផ្ញើសួរសុខទុក្ខអំពី ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថនរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា និង សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទ ក្រហម កម្ពុជា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលមានព្រះរាជហឫទ័យ និងទឹកចិត្ត ស្រឡាញ់ ដ៏ជ្រាលជ្រៅបំផុតចំពោះ លោកស្រី ផ្លេក ភិរុណនិងសូមបួងសួងជូនលោកស្រីមានជន្មាយុយឺនយូរជាងរយឆ្នាំដើម្បីម្បីជាម្លប់ដ៏ត្រជាក់ដល់កូន ចៅ ជំនាន់ក្រោយ។

លោកស្រី ផ្លេក ភិរុណជាបុព្វការីជនធ្លាប់បានលះបង់កម្លាំងកាយចិត្ត បម្រើការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជាចាប់តាំងពីថ្ងៃដែលកាកបាទក្រហមកម្ពុជាចាប់បដិសន្ធិក្នុងឆ្នាំ១៩៥៥៕B/


អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ