ពលរដ្ឋខ្មែរនិងបរទេសរស់នៅកម្ពុជាអាចធ្វើការផ្ទេរប្រាក់ទៅកាន់ប្រទេសចិនតាមរយៈកម្មវិធីស្មាតហ្វូនវីង

1102
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ ៖ ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ដែលជាក្រុមហ៊ុនផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា បានប្រកាសពីភាពជាដៃគូជាមួយក្រុមហ៊ុន UnionPay International (UPI) ក្នុងការផ្ដល់សេវាផ្ទេរប្រាក់ទៅប្រទេស​ចិន ជាមួយការចាប់ផ្ដើមដំណើរការសេវា Wing UnionPay MoneyExpress ដែលអនុញ្ញាតឲ្យប្រជាជនកម្ពុជា និងជនបរទេសរស់នៅក្នុងប្រទេសកម្ពុជា អាចធ្វើការផ្ទេរប្រាក់ទៅកាន់ប្រទេសចិន តាមរយៈកម្មវិធីស្មាតហ្វូនវីង។

តាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុន​ UnionPay ធនាគារឯកទេស វីង​ បានពង្រីក​ជម្រើសបណ្ដាញសេវាផ្ទេរប្រាក់អន្តរជាតិរបស់ខ្លួនដល់អតិថិជន ដោយផ្តល់ឱ្យពួកគេនូវជម្រើស និងការគ្រប់គ្រងកាន់តែច្រើននៅក្នុងរបៀបគ្រប់គ្រងការផ្ទេរប្រាក់របស់ពួកគេ។ អ្នកប្រើកម្មវិធីស្មាតហ្វូនវីង អាចផ្ទេរប្រាក់ទៅប្រទេសចិន ហើយអ្នកទទួលក្នុងនាមជាម្ចាស់កាត UnionPay អាចដកប្រាក់ចេញពីគ្រប់ធនាគារឬម៉ាស៊ីនដកប្រាក់ (អេធីអឹម) នៅក្នុងប្រទេសចិន។

ក្នុងនាមជាក្រុមហ៊ុនផ្ទេរប្រាក់តាមរយៈបច្ចេកវិទ្យាឌីជីថលឈានមុខគេនៅក្នុងប្រទេស​កម្ពុជា​​វីងយល់ច្បា​ស់អំពីតម្លៃក្នុងការបម្រើដល់អតិថិជនមូលដ្ឋានរបស់ខ្លួន ដែលមានការកើនឡើងជាលំដាប់​ ហើយមានទំនាក់ទំនងជាមួយប្រទេសចិន និងអ្នកដែលកំពុងស្វែងរកភាពងាយស្រួលក្នុងការផ្ទេរប្រាក់ទៅប្រទេសចិន ខណៈពេលដែលទំនាក់ទំនងរវាងប្រទេសកម្ពុជានិងប្រទេសចិនកំពុងបន្តកើនឡើង។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេស វីង មានប្រសាសន៍ថា  ការដាក់ឱ្យដំណើរការសេវាផ្ទេរប្រាក់ពីកម្ពុជាទៅកាន់ប្រទេសចិន បានបង្ហាញយ៉ាងច្បាស់ ពីការប្តេជ្ញា​ចិត្តរបស់ វីង ក្នុងការផ្តល់ដំណោះស្រាយនៃការផ្ទេរប្រាក់ឲ្យដែលមានភាពងាយស្រួល រវាងប្រទេសនិងប្រទេស ខណៈពេលដែលប្រទេសកម្ពុជា បានក្លាយទៅជាប្រទេស ​ដែលកាន់តែមានលក្ខណៈអន្តរជាតិ​ និងចម្រុះក្នុងផ្នែកធុរៈកិច្ច។

លោកបានបន្តទៀតថា៖ “ដោយសារទំនាក់ទំនងពាណិជ្ជកម្ម និងវប្បធម៌រវាងកម្ពុជានិងចិន កាន់តែមានភាពរឹងមាំ ប្រជាជនកម្ពុជាកាន់តែច្រើនកំពុងស្វែងរកឱកាសធ្វើធុរៈកិច្ចជាមួយប្រទេសចិន។ធនាគារឯកទេសវីង​មានសេចក្តីរំភើបរីករាយ ក្នុងការចូលរួមជាមួយក្រុមហ៊ុន UnionPay ដែលជាបណ្តាញទូទាត់ឈានមុខគេនៅក្នុងប្រទេស​ចិន ដើម្បីផ្តល់សេវាផ្ទេរប្រាក់ទៅក្រៅប្រទេសថ្មី ជាមួយនឹងការរំពឹងទុកថា សេវាកម្មនេះនឹងរួមចំណែកដល់ការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ”។

លោក Yang Wenhui អ្នកចាត់ការទូទៅនៃក្រុមហ៊ុនUnionPayInter​nati​o​n​al ​ប្រចាំអាស៊ី​អា​គ្នេ​យ៏ បានមានប្រសាសន៍ថា ក្រុមហ៊ុន UnionPay មានសេចក្តីរីករាយ ក្នុងការធ្វើជាដៃគូជាមួយ ធនាគារឯកទេស វីង  ដើម្បីពង្រីកផលិតផល និងសេវាកម្មហិរញ្ញវត្ថុ ជូនដល់ប្រជាជនកម្ពុជា និងជនបរទេស ដែលរស់នៅក្នុងប្រទេសកម្ពុជា។

លោក Yang បានបន្តថា​៖ ”ធនាគារឯកទេស វីង បានចែករំលែកនូវគុណតម្លៃស្នូលមួយរបស់ក្រុមហ៊ុន UnionPay ក្នុងការបង្កើតតម្លៃសង្គម ដើម្បីបន្ថែមឲ្យសម្រេចបាន តម្លៃពាណិជ្ជកម្ម និងកំណើនភាគហ៊ុន។ អ្វីៗទាំងអស់ដែល វីង ធ្វើនិងតំណាង គឺដើម្បីបង្កើតតម្លៃនៅក្នុងអាជីវកម្មរបស់ពួកគេ និងនៅក្នុងសង្គម ហើយពួកគេគឺជាអ្នកដឹកនាំនៅក្នុងវិស័យទាំងពីរនេះ”។

អស់រយៈពេលជាង១០ឆ្នាំមកហើយ ដែលធនាគារឯកទេស វីង បានផ្តល់សេវាផ្ទេរប្រាក់ក្នុងស្រុក នៅក្នុងប្រទេសកម្ពុជា​ ហើយបានចាប់ផ្តើមផ្ដល់សេវាកម្មផ្ទេរប្រាក់អន្តរជាតិរបស់ខ្លួន កាលខែកុម្ភៈ ឆ្នាំ ២០១៨។ ចាប់តាំងពីពេលនោះមក មានតម្រូវការយ៉ាងខ្លាំងក្លា និងកំពុងកើនឡើងសម្រាប់សេវាកម្មបែបនេះ ជាពិសេសពីប្រជាជនកម្ពុជាដែលមានសាច់ញាតិ រស់នៅនិងធ្វើការនៅក្រៅប្រទេស។ សេវាផ្ទេរប្រាក់អន្តរជាតិរបស់វីងឥឡូវនេះ មានបណ្ដាញនៅជាង២០០ប្រទេស ជាមួយនឹងការពង្រីកជាសកលរបស់ខ្លួន ដែលត្រូវបានរំពឹងថា នឹងពង្រីកបន្ថែមទៀត ខណៈដែលធនាគារឯកទេស វីង កំពុងសម្លឹងរកដៃគូជាមួយក្រុមហ៊ុនជាច្រើនបន្ថែមទៀតនៅក្នុងឆ្នាំ ២០១៩៕B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ