នគរបាលខណ្ឌពោធិសែនជ័យបញ្ជូនជើងខ្លាំងវ៉ៃប៉ូលិស៤នាក់ ទៅតុលាកា

962
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ បងធំជើងកាងចំនួន៤នាក់ វ៉ៃប៉ូលិសប៉ុស្តិ៍ចោមចៅ១ ខណ្ឌពោធិសែនជ័យ បណ្តាលឲ្យរងរបួសធ្ងន់២នាក់ ក្រោយពីចាប់ខ្លួនបាន នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩នេះ ត្រូវបាននគរបាលខណ្ឌពោធិសែនជ័យ បញ្ជូននាំខ្លួនទៅតុលាកាហើយ ដើម្បីឲ្យព្រះរាជអាជ្ញា ចោទសួរ និងដាក់បន្ទុកជាផ្លូវការ ជាមួយជនសង្ស័យ គ្រឿងញៀននាក់ទៀត ។

ជនសង្ស័យជើងខ្លាំងមិនខ្លាចច្បាប់ ហ៊ានវ៉ៃទាំងប៉ូលិសទៀតទាំង៤នាក់ ទី១.ឈ្មោះ ផាន ស្រៀង ភេទប្រុសអាយុ២៥ ឆ្នាំមុខរបរជាងដែក ស្នាក់នៅផ្ទះជួលលូប្រាំ, ទី២.ឈ្មោះ ផាន វិស្រូ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករលក់គ្រឿងរថយន្ត ស្នាក់នៅម្តុំលូប្រាំ, ទី៣.ឈ្មោះ ចាន់ ចាវ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបម្រើការងារ កាងនៅហាងខារ៉ាអូខេផ្លូវ២០០៤, ទី៤.ឈ្មោះ ផូ ហឿន ភេទប្រុស អាយុ២១ ឆ្នាំមុខរបរបម្រើការងារ កាងនៅហាងខារ៉ាអូខេផ្លូវ ២០០៤។

ចំណែកមន្ត្រីនគរបាល២រូប រងរបួសដោយសារ ក្រុមអន្ធពាលចំនួន២នាក់ ទី១.ឈ្មោះ លីន ឃឿន ភេទប្រុសអាយុ២៧ ឆ្នាំមុខរបរមន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រងរបួសបាក់ក្តោងច្រមុះ និងត្រូវរបួសក្បាលពីក្រោយ, ទី២.ឈ្មោះ ភួងចាន់ណាអាយុ២៦ ឆ្នាំមុខរបរមន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រងរបួសត្រូវស្មងជើង។

តាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង១រំលងអធ្រាត្រ ចូលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ ក្រុមជនសង្ស័យ បង្កហឹង្សាដោយចេតនា លើមន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅ១ នៅតាមផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ បណ្តាលឲ្យរងរបួសមន្ត្រីនគរបាល២រូប ហើយត្រូវបានកម្លាំងសមត្ថកិច្ច បង្ក្រាបចាប់ខ្លួនបាន៤នាក់ ខាងលើ។

ជនសង្ស័យទាំង៤នាក់ ក្រោយពីចាប់ខ្លួនបាន នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩នេះ ត្រូវបានសមត្ថកិច្ច នាំខ្លួនបញ្ជូនទៅតុលាកា រួនជាមួយជនសង្ស័យ ២នាក់ផ្សេងទៀត៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម