ចរាចរណ៍ថ្ងៃទី៦ឧសភាបង្កឲ្យមនុស្សស្លាប់ ៨នាក់និងរបួស ១៩នាក់

942
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល ជាតិឲ្យដឹងថា គិតពីម៉ោង២ថ្ងៃទី៥ដល់ម៉ោង២ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ នេះបានបង្កឲ្យមានមនុស្សស្លាប់ ៨នាក់ (ស្រី១នាក់) និងបានបង្កឲ្យមានអ្នករងរបួសធ្ងន់-ស្រាល១៩នាក់ (ស្រី៤នាក់)។

ចំពោះមូលហេតុ ដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពីបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិ បត់មិនប្រកាន់ស្តាំជាដើម។ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឲ្យមានការខូចខាតយានយន្តសរុបជាច្រើនគ្រឿងក្នុងក្នុងនោះមានម៉ូតូ រថយរថយន្តតូ-ធំ និងយានផ្សេងៗជាច្រើនគ្រឿងទៀត ។

ទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសថ្ងៃនេះ បានបញ្ជាក់ថា គ្រោះថ្នាក់ ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន២៧នាក់ នៅថ្ងៃទី៦ ខែឧសភា នេះ គឺ កើតឡើងដោយសារហេតុការណ៍ប៉ះទង្គិចចំនួន១៩លើក។

សូមជម្រាបថា ក្នុងរយៈពេល៦ថ្ងៃ នៃខែឧសភា នេះ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់ មនុស្សសរុប៣៦នាក់ បង្ករបួសធ្ងន់-ស្រាល ចំនួន៩៦នាក់ ក្នុងហេតុការណ៍កើតឡើង៨០ លើក៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម