ពិធី​ប្រកាសនីយបត្រ​តែងតាំង​គោរមងារ និង​ស្រោច​សុគន្ធវារី​ដល់​មន្ត្រី​សង្ឃ​ខេត្តសៀមរាប​

997
ចែករម្លែក

​ដោយ​: គូលែន / សៀមរាប​: នៅ​វត្ត​ទេព​ពោធិ​វង្ស សង្កាត់​គោកចក ក្រុង​សៀមរាប បានរៀបចំ​ពិធី​ប្រគេន​ព្រះរាជក្រឹត្យ ប្រកាសនីយបត្រ​តែងតាំង​គោរមងារ និង​ស្រោច​សុគន្ធវារី​ដល់​មន្ត្រី​សង្ឃ​ក្នុង​ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៩ ដោយ​មានការ​និមន្ត​ជា​អធិបតីភាព​និង​អញ្ជើញ​ចូលរួម​ពី​សម្តេចព្រះ​អគ្គ​មហា សង្ឃរាជា​ធិបតី ទេព វង្ស សម្តេចព្រះសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តសៀមរាប​។​

​លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​លើកឡើងថា វិស័យ​សាសនា​ជា​ចលករ​ដ៏​សំខាន់​សម្រាប់​ជំ​រុ ញ​ឱ្យមាន​ការអភិវឌ្ឍ​សង្គម​ប្រកបដោយ​និរន្តរភាព ហើយ​គ្រប់​សាសនា​ដែល​មាននៅ ព្រះរាជាណាចក្រ​កម្ពុជា គឺ​បាន​ប្រសូត្រ​ឡើង​នៅ​ថ្ងៃខែ​ឆ្នាំ​តែមួយ​ក្រោម​ដំបូល​សុខសន្តិភាព នៃ​ស្មារតី​ជ័យជម្នះ​៧​មករា ហើយ​ត្រូវបាន​រដ្ឋធម្មនុញ្ញ​ចាត់ទុកជា​សាសនា​របស់​រដ្ឋ​។

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ មាន​ប្រសា​ស​ន៏​ថា រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​បានបញ្ជាក់​ច្បាស់​ថា ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ​។ រាជរដ្ឋាភិបាល កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាពឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​វិស័យ​ព្រះពុទ្ធ សាសនា ដើម្បី​ជា​ប្រយោជន៍​ក្នុងការ​រួមចំណែក​ពង្រឹង​សាមគ្គីភាព កា​រលើ​កម្ពស់​វប្បធម៌ ការយោគយល់​គ្នា​ក្នុងចំណោម​ពុទ្ធសាសនិក ក៏ដូចជា​ប្រជាជន​កម្ពុជា​នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​។​

​សម្តេច​ពិជ័យ​សេនា​បាន​បន្តថា វត្ត​អារាម​ព្រមទាំង​ព្រះ​តេជគុណ​ព្រះសង្ឃ គ្រប់​ព្រះអង្គ​មិន​គ្រាន់តែ​ជាទី​ដ្ឋា​ន​និង​ជា​បុគ្គល​សម្រាប់​គោរព​សក្ការបូជា​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា កន្លែង​ប្រភព​បណ្តុះបណ្តាល​នូវ​បញ្ញាញាណ មូលធន​បញ្ញាញាណ បញ្ញវន្ត សម្រាប់​ការអភិវឌ្ឍ ប្រទេសជាតិ​លើ​គ្រប់​វិស័យ​ទៀតផង​។ ជាក់ស្តែង​យើង ទាំងអស់គ្នា​សង្កេតឃើញថា សាលារៀន​នៅជាប់​នឹង​វត្ត​អារាម​តែងតែ​ឃើញ​ព្រះសង្ឃ មាន​តួនាទី​រួមចំណែក​ក្នុងការ​កសាង សង្គមជាតិ​មួយ ប្រកបដោយ​សីលធម៌ ចរិយា​ធម៌​និង​សុជីវធម៌​។​

​សម្តេច​បាន​បន្តថា ក្នុងនាម​រាជរដ្ឋាភិបាល និង​ក្នុងនាម​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន ខេត្តសៀមរាប សម្តេច​ពិជ័យ​សេនា សូម​អំពាវនាវ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ ពុទ្ធបរិស័ទ និង​សប្បុរសជន​ទាំងឡាយ បន្ត​យកចិត្តទុកដាក់​ការងារ​សម្រាប់​បម្រើឱ្យ សង្គមជាតិ ទាំង​ផ្នែក​ពុទ្ធចក្រ​និង​អាណាចក្រ​ដើម្បី​ភាព​រីកចម្រើន​និង​សុខដុមរមនា​។
​ការ​ប្រគេន​ព្រះរាជ ក្រឹត្យ​ប្រកាសនីយបត្រ​តែងតាំង​គោរមងារ និង​ស្រោច​សុគន្ធវារី នាពេលនេះ​ពិតជា បាន​ឆ្លើយតប សមស្រប​ទៅនឹង​ស្ថានភាព​សង្គម​ដែល​កំពុង​រីក ចម្រើន​និង​សេចក្តី​ត្រូវ ការចាំបាច់ រវាង​ព្រះសង្ឃ​និង​ព្រះសង្ឃ​នាពេល​បច្ចុប្បន្ន ដូច្នេះ​យើង​ត្រូវ​រួមគ្នា​ទប់ស្កាត់ លោភៈ ទោសៈ មោហៈ និង​អំពើ​អកុសល​ទាំងឡាយ​ដែលនាំឱ្យ​អន្តរាយ​ដល់​ទ្រព្យសម្បត្តិ សេចក្តីសុខ ជីវិត​មនុស្ស និង​សុខសន្តិភាព​សណ្តាប់ធ្នាប់​សង្គម​។

​គួរ​បញ្ជាក់ថា ពិធី​ប្រគេន​ព្រះរាជក្រឹត្យ ប្រកាសនីយបត្រ​តែងតាំង​គោរមងារ​និង ប្រគល់​ផ្លិត យស​ដល់​មន្ត្រី​សង្ឃ​ក្នុង​ខេត្តសៀមរាប​ចំនួន​៤៩​អង្គ ក្នុងនោះ​ព្រះរាជា​គណៈ ថ្នាក់​កិត្តិយស​ចំនួន​៤​អង្គ ផ្សេង​ពីនេះ​តែងតាំង​និង​ប្រកាស​ជា​ព្រះគ្រូ ជា​ព្រះ​សមុហ៍​អនុគណ ព្រះ​លេខា​អនុគណ​ក្រុង ព្រះចៅអធិការ និង​គ្រូសូត្រឆ្វេង​ស្តាំ ព្រះ​វិន័យធរ​វត្ត និង​ព្រះ​លេខាធិការ​ខេត្ត​៕ ល​