ឪពុកម្តាយ​ភ្ញាក់​ស្ទើរ​ដាច់​ផ្ងារ ពេល​ឃើញ​កូន​ខ្លួនឯង​កើត​ភ្លាម​មាន​ធ្មេញ​សស្ងាច

1596
ចែករម្លែក

​ជាធម្មតា ទារក​ទូទៅ​ចាប់ផ្តើម​ដុះធ្មេញ​នៅ​អាយុប្រមាណ ៦ ខែ ដូច្នេះ​វា​ជា​រឿង​ស្ទើរ មិនគួរ​ឱ្យ​ជឿ​ពេលដែល​ឮថា ទារក​កើតមក​ភ្លាម​មាន​ធ្មេញ​ដុះ​សស្ងាច​។​
​ ​
ទោះជា​យ៉ាងណា ប្តី​ប្រពន្ធ​វ័យក្មេង​មួយគូ​បាន​ជួប​រឿង នេះ​ផ្ទាល់ ហើយ​ពួកគេ​ភ្ញាក់ ស្ទើរ​ដាច់​ផ្ងារ នៅពេល​ឃើញ​កូនស្រី​របស់ខ្លួន​កើតមក​ភ្លាម​មាន​ធ្មេញ​មុខ​ពីរ​សស្ងាច​។
​ ​
នាង ណេ​រី​សា វូដ​វើដ (Nerissa Woodward) វ័យ ១៨​ឆ្នាំ​សម្រាល​បានកូន​ស្រី​ម្នាក់ ឈ្មោះ អេ​មី​លៀ ហា​ភើ ជេ​ម៉េ​ស ប្រ៊ិ​ច (Emilia Harper Jaymes Bridge)​ដោយ​ការ​វះ កាត់​នៅ​មន្ទីរពេទ្យ St Mary’s Hospital ក្នុង​ក្រុង​មែន​ឆេ​ស្ទ័​រ ប្រទេស​អង់គ្លេស​មួយថ្ងៃ មុន​ចូលឆ្នាំ​សកល ដោយមាន​ទម្ងន់ ៣ គីឡូ​លើស​បន្តិច និង​មាន​សុខ​ភាពល្អ​ធម្មតា​។
​ ​
ប៉ុន្តែ​នាង​ទើបតែ​បង្ហោះ​រូបថត​កូន​ទាក់ទិន​រឿងនេះ តាម​បណ្តាញ​ទំនាក់ទំនង​សង្គម និង​បង្ក​ការភ្ញាក់ផ្អើល​ថ្មីៗ​នេះ​ប៉ុណ្ណោះ​។​

​សូមបញ្ជាក់ថា មិន​ត្រឹមតែ​នាង គ្រួសារ និង​ប្ដី​របស់​នាង​ឈ្មោះ ម៉ៃ​ឃើ​ល ប្រ៊ិ​ច (Michael Bridge) វ័យ ២០ ឆ្នាំ​នោះទេ​ដែល​ភ្ញាក់ផ្អើល សូម្បី​ក្រុមគ្រូពេទ្យ​ក៏​ស្រឡាំងកាំង​ដែរ​៕ ប្រែ​សម្រួលៈ ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម