​ប្រទះឃើញ​និង​ចាប់បាន​សត្វ​ក្រពើ​២​ក្បាល​នៅក្នុង​ស្ទឹង​សង្ស័យ​រួច​ចេញពី​កន្លែង​ចិញ្ចឹម​

1029
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបង​៖​សត្វ​ក្រពើ​២​ក្បាល​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​និង​ចាប៎បាន​នៅ​កន្លែង​២ផ្សេងគ្នា​កាលពី​ថ្ងៃទី​៣​ខែឧសភា​ឆ្នាំ​២០១៩​នៅក្នុង​ដងស្ទឹង​សង្កែ​ហើយ​អ្នកខ្លះ​សង្ស័យថា​អាច​រួច​ពី​កន្លែង​ចិញ្ចឹម​ក្រពើ​ក្នុងស្រុក​ឯក​ភ្នំ​។​

លោក​ឥន្ទ​រដ្ឋា​អធិការរង​ក្រុង​បាត់ដំបង​បានឱ្យដឹងថា​ពិត​មាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​សត្វ​ក្រពើ​និង​ព័​ទ្ទ​ចាប់បាន​ចំនួន​២​ក្បាល​ពិតប្រាកដ​មែន​។​អ្នកស្រុក​សង្ស័យថា​ជាស​ត្វ​ក្រពើ​ចិញ្ចឹម​ព្រោះ​វា​មិន​សាហាវ ព្រោះ​វា​មិន​ខ្លាច​មនុស្ស​ពេល​មនុស្ស​ចាប់​វា​បាន​។​

លោក​អធិការរង​ក្រុង​បាន​បញ្ជាក់ថា​ប៉ុន្មាន​ថ្ងៃមុន​នេះ​មន្ត្រី​ជំនាញ​បាន​បើកទ្វារ​ទឹក​ទំនប់​ក​ង្ហ​ត​ដើម្បី​សម្រក ទឹក ប៉ែក ខាងលើ ដើម្បី ធ្វើ​ស្ពាន​ធ្វើ​ឲ្យ​ទឹកស្ទឹង​សង្កែ ផ្នែក​ខាងក្រោម​ឡើង​ខ្លាំង​បន្តិច ។

​ជុំវិញ ការ ចាប់ ក្រពើ បាន ២ ក្បាល នៅ ក្នុង ស្ទឹង សង្កែ ខាងលើ នេះ ហាក់ ធ្វើ ឲ្យ អ្នក ភូមិ មានការ ភ្ញាក់ផ្អើល យ៉ាង ខ្លាំង ដោយសារ កន្លង មក គេ មិន ធ្លាប់ ជួប ប្រទះ ។ អ្នក ភូមិ ខ្លះ និយាយ ថា សត្វ ក្រពើ នោះ ទំនង ឆ្លង មក ពី ផ្នែក ខាងលើ នៃ ទ្វារ ទឹក ទំនប់ ក ង្ហ​ត​នៅ ប៉ែក ខាងលើ ដែល គេ បាន បើក បង្ហូរ នា ប៉ុន្មាន ថ្ងៃមុន នេះ ។

​ព្រោះ នៅ ប៉ែក ខាងលើ ទំនប់ ក ង្ហ ត កន្លង ទៅ គេ ធ្លាប់ ប្រទះ ឃើញ មាន ក្រពើ ដែរ ។ ប៉ុន្តែ អ្នក ភូមិ ខ្លះ យល់ ផ្ទុយ ពី នេះ ដោយ សង្ស័យ ថា ក្រពើ ទាំង ២ ក្បាល នោះ ទំនង អាច រួច ចេញពី កន្លែង គេ ចិញ្ចឹម ។ ព្រោះ បើ ពិនិត្យ លើ សត្វ ក្រពើ ដែល អ្នក ភូមិ ចាប់ បាន នោះ គឺ ហាក់ដូចជា មិន កាច សាហាវ​ដូច សត្វ ក្រពើ ព្រៃ​ទេ​៕S/

​ ​ ​រូប​ថ​តៈ​សត្វ​ក្រពើ​២​ក្បាល​ដែល​ប្រជាជន​ប្រទះឃើញ​ក្នុង​ដងស្ទឹង​សង្កែ​

ទីតាំងផ្សាយពាណិជ្ជកម្ម