ភ្នំភ្លើង​ឥណ្ឌូនេស៊ី ផ្ទុះ​ដោយមាន​ផ្សែង​និង​ផេះ​បាញ់​ចូល​ក្នុង​មេឃ​កំពស់​២​ពាន់​ម៉ែត្រ​

1024
ចែករម្លែក

​ភ្នំភ្លើង​ឥណ្ឌូនេស៊ី​មួយ​បាន​ផ្ទុះឡើង​នៅ​ថ្ងៃ​អង្គារ​ទី​៧​ខែ​ឧសភា​ដោយ​មាន​ផ្សែង​និង​ផេះ​ដ៏​ច្រើន​ហុយ​ឡើង​លើ​កម្ពស់​២.០០០​ម៉ែត្រ ហើយ​កម្ទេច​ថ្ម​តូចៗ​បាន​ធ្លាក់​ទៅ​លើ​ភូមិ​ជា​​ច្រើន​នៅក្នុង​តំបន់​នោះ​។​

​ភ្នំភ្លើង​ស៊ីណា​ប៊ុង​(Sinabung )​ដែល​ស្ថិត​នៅលើ​កោះ​ស៊ូ​ម៉ា​ត្រា​នេះ បាន​ព្រួស​កម្អែរ​ភ្នំភ្លើង​និង​ហុយផ្សែងដ៏​ក្រាស់​ចូល​ក្នុង​មេឃ​បន្ទាប់​ពី​រញ្ជួយ​ញ័រ​អស់​ពេល​ជា​ច្រើន​ថ្ងៃ​មកនេះ​។​ ភ្នំភ្លើង​នេះ បាន​ចាប់​រញ្ជួយ​ញ័រ​ចាប់តាំងពី​ឆ្នាំ​២០១០​ហើយ​វា​បាន​ផ្ទុះឡើង​កាលពី​ឆ្នាំ​២០១៦​។​

​ក្រុមមន្ត្រី​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​និយាយ​ថា​ការផ្ទុះ​នេះ​មាន​សភាព​ខ្លាំង​ដែល​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​ការហោះហើរ​នៃ​យន្តហោះ ប៉ុន្តែ​មិន​មាន​ការចេញ​សេចក្តីជូនដំណឹង​​ជា​ផ្លូវការ​សម្រាប់​យន្តហោះ​ដើម្បី​ហោះ​វាង​ចេញពី​តំបន់​នោះទេ ទោះជា​យ៉ាងនា​ពួក​អ្នកស្រុក​រស់នៅ​តាម​បណ្តោយ​ទន្លេ​នៅក្បែរៗ​ភ្នំភ្លើង​នោះ​ត្រូវ​បាន​ណែនាំ​ឱ្យ​មាន​ការ​ប្រុង​​ប្រយ័ត្ន​ចំពោះ​ការហូរ​ធ្លាក់​កម្អែរ​ភ្នំភ្លើង​។​

​មិន​មាន​របាយការណ៍​អំពី​ការរង​របួស​ឬ​ស្លាប់​ពី​ការផ្ទុះ​ចុងក្រោយ​បំផុត​នេះ​ទេ​ហើយ​ក្រុម​មន្ត្រី​គ្រប់គ្រង​គ្រោះមហន្តរាយ​ក៏ មិន​បាន​ចេញ​បញ្ជា​ឱ្យធ្វើ​ការជម្លៀស​ដែរ​៕​ប្រែ​សម្រួល​៖​សុខា​

ភ្នំភ្លើង​ឥណ្ឌូនេស៊ី​មួយ​បាន​ផ្ទុះឡើង​នៅ​ថ្ងៃ​អង្គារ​ទី​៧​ខែ​ឧសភា​ដោយ​មាន​ផ្សែង​ក្រាស់​និង​ផេះ​ដ៏​ច្រើន​ហុយ​ឡើង​លើ​កម្ពស់​២.០០០​ម៉ែត្រ​