ឱក សុគន្ធកញ្ញា នៅបន្តការងារ មិនសម្រាកទោះបីថ្ងៃពិសេសជិតមកដល់

1525
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-តារាចម្រៀង ឱក សុគន្ធកញ្ញា ជិតចូលរោងការហើយ តែតារាចម្រៀង រូបនេះ នៅតែមមាញឹកនិងការងារមិនសម្រាកដៃសោះជាមួយដៃគូការងារ ជា ពិសេស ក្រុមហ៊ុនផ្សេងៗដែលជាប់ការងារជាមួយនិងកំពូលតារាចម្រៀងលំដាប់ប្រទេស។

ក្នុងពិធីចាប់រង្វាន់អោយក្រុមហ៊ុន​ហង្សម្ចាស់ដី តារាចម្រៀង ឱក​ សុគន្ធកញ្ញា បានផ្តល់កិត្តយសចាប់រង្វាន់ដំរថយន្តម៉ាស្តា២០១៩ ដល់ម្ចាស់ចំការ ដែលជាវដីចំការ ចាប់រង្វាន់ធំនាឆ្នាំ២០១៩នេះ នៅក្រុងប៉ោយប៉ែត​ ។

តារាចម្រៀង នាង ឱក សុគន្ធកញ្ញា បានទទួលស្គាល់ថា បើទោះជានាងជិតរៀបការ តែនាងនៅបន្តចុះការងារដោយមិនទាន់មានគម្រោងបន្ទំសាច់នោះទេ ជាពិសេស គម្រោងរបស់ឋានព្រះឥន្ទ ដែលយកនាងច្រៀងរាំពីរបីលើកមកហើយ។ នាងថាហេតុ ផល ដែលនាងនៅតែទទួលការងារចុះខេត្តជាមួយកម្មវិធីមួយនេះ ក៏ដោយសារតែ នេះ ជាការផ្ដល់រង្វាន់រថយន្តលើកដំបូងដល់អ្នកទិញចម្ការ និងជាកម្មវិធីដែលនៅរាង ឆ្ងាយ ពីថ្ងៃមង្គលការខ្លួនផង។ អ្វីដែលសំខាន់គឺនាងចង់ជួបបងប្អូនអតិថិជនដោយផ្ទាល់ ដែល បានទិញចម្ការពីគម្រោងឋានព្រះឥន្ទ ហើយក៏ចង់អោយអ្នកមានឈ្មោះចាប់ យករង្វាន់ទាំងអស់នៅខាងប៉ោយប៉ែត បានជួបមុខនាងដោយផ្ទាល់។

យ៉ាងណាមិញហេតុផលដែលនាងទទួលការងារ យ៉ាងសកម្មជាមួយ ក្រុមហ៊ុន ហង្សម្ចាស់ដី ដែលជាក្រុមហ៊ុនពុះដីដីចម្ការលក់ជាហិកតារៗ នៅកៀក នឹងថ្ងៃចូល រោងការ កាន់តែកៀកមកដល់នេះ ក៏ដោយសារតែនាង និងក្រុមហ៊ុន មានទំនាក់ទំនង ល្អផងដែរ ដោយមិនមែនព្រោះតែហេតុផលចង់បានលុយមួយមុខនោះទេ។ ក្នុងពិធី នោះ គេឃើញអ្នកស្រី លឹម ហ៑ាង រស់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានទិញចម្ការដូងក្រអូបនៅខេត្តសៀមរាប គឺជាអ្នកឈ្នះ រង្វាន់រថយន្តម៉ាស្ដារស៊េរី២០១៩ ដោយតារាចម្រៀង នាង ឱក សុគន្ធកញ្ញា គឺជាអ្នកចាប់រង្វាន់ដោយផ្ទាល់ ផ្ដល់សំណាងអោយ៕