អ្នក​តវ៉ា​ចោល​ស៊ុត​ទៅ​លើ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​

1020
ចែករម្លែក

​អ្នក​តវ៉ា​ម្នាក់​ចោល​ស៊ុត​ទៅលើ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក Scott Morrison នៅក្នុង​ព្រឹត្តិការណ៍​ឃោសនា​បោះឆ្នោត​មួយ​នៅ​ថ្ងៃ​អង្គារ​ទី​៧​ខែ​ឧសភា ដោយ​ស៊ុត​នោះ​ត្រូវ​​ចំ​ក្បាល​របស់​លោក​។ នេះ​បើ​យោង​តាម​វីដេអូ​មួយ​ដែល​ចាក់​ផ្សាយ​នៅ​លើ​ទូរទស្សន៍​អូស្ត្រាលី​។​

​កង​សន្តិសុខ​បាន​ស្ទុះ​ទៅ​ចាប់​ឃាត់​អ្នក​តវ៉ា​ជា​ស្ត្រី​នោះ ហើយ​នាំ​ខ្លួន​ចេញទៅ​។​នៅពេល​ភ្លាមនោះ លោក Scott Morrison បាន​យកដៃ​ស្ទាប​កាប់​ក្បាល​របស់​លោក ​បន្ទាប់​ពី​ស៊ុត​ត្រូវបាន​ចោល​មក​មក​ត្រូវ​ក្បាល​។​

​លោក​Scott Morrison បាន​និយាយ​ក្នុង​សារ​មួយ​នៅ​លើ​ទំនាក់ទំនង​សង្គម Twitter ថា “​យើង​នឹង​ក្រោកឈរ​ប្រឆាំង​សកម្មភាព​គំរាមកំហែង​ដែល​ជា​ទង្វើ​របស់​ក្រុម​​សកម្មជន​កំសាក​ដែល​គ្មាន​ការគោរព​ចំពោះ​នរណា​ម្នាក់​ឬ​ក៏​អ្នក​សហជីព​សកម្មជន​ឈរ​នៅ​ខាង​អាជីវកម្ម​ខ្នាត​តូចៗ​និង​បុគ្គលិក​របស់​ពួកគេ​នៅ​តាម​កន្លែង​ធ្វើការ​” ។​

​ហេតុការណ៍​នេះ​បាន​កើត​ឡើង​ក្នុង​អំឡុងពេល​ធ្វើ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ដ្រី​នេះ​ទៅកាន់ ទីក្រុង​Albury ដែល​ជា​មណ្ឌល​ឈរឈ្មោះ​បោះឆ្នោត​ន រដ្ឋ New South Wales ​ជា​កន្លែង​ដែល​បេក្ខជន​ឯករាជ្យ​ម្នាក់ គឺជា​អ្នកគាំទ្រ​កម្មករ​នៃ​រោងចក្រ​ផលិត​សៀរភៅ​ដែល​ជា​ក្រុម​មិន​ចូល​ចិត្ត​រដ្ឋាភិបាល​នេះ​។​

​ក្រោយមក ស្ត្រី​ដែល​ចោល​ស៊ុត​នេះ បាន​និយាយប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា សកម្មភាព​របស់​គាត់​នេះ គឺ​ដើម្បី​”​និយាយ​អំពី​ខ្លួនឯង​” ដែល​សំដៅ​ទៅលើ​កោះ​Manus នៅ​ប្រទេស​​ប៉ាពួ​អាស៊ី​នូវែល​ហ្គី​ណេ ជា​ទី​ដែល​អូស្ត្រាលី​បាន​ឃុំខ្លួន​ជនភៀសខ្លួន​ច្រើន​នាក់​ជា​យូរ​មក​ហើយ ។ នេះ​បើ​យោង​តាម​កាសែត​អូស្ត្រាលី​Australian newspaper៕​ប្រែ​សម្រួល​៖​សុខា​

លោក​Scott Morrison​ត្រូវ​មួយ​ស៊ុត​ចំក្បាល​និង​ស្ត្រី​ដែល​ព្យាយាម​ចោល​ស៊ុត​ដា​កើ​នាយករដ្ឋមន្ត្រី​