​សប្ដាហ៍​នេះ នរណា បាន​ឡើងទៅ​ជុំ​ទី​៣ បន្តទៀត​

1001
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement សម្រាប់​ថ្ងៃទី​១១ ឧសភា នេះ តើ​ជើង​ខ្លាំង​រូប​ណា មាន​សមត្ថភាព ដណ្ដើមបាន​កៅអី សម្រាប់​ឡើងទៅ​ប្រកួត​បន្ត វគ្គ​ជម្រុះ​ជុំ​ទី​៣ ទៀត ។​

​សម្រាប់​ជុំ​ទី​២​នេះ មាន​អ្នក​ប្រដាល់ ២ រូប​ហើយ ដែល​ខ្ទាត​ចេញពី​ការប្រកួត គឺ ម៉ន ភារ​ម្យ ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក និង គួ​ន សុវណ្ណ ក្លិប​យុវ​វាល​ស្បូវ ហើយក៏​មាន​អ្នក​ប្រដាល់ ២ រូប​ដែរ ដែល​បាន​កក់​កៅអី សម្រាប់​ឡើង ទៅ​ប្រកួត​ជម្រុះ​ជុំ​ទី​៣ គឺ ចាន សាន់ ក្លិប​តា​ព្រហ្ម​មានជ័យ និង ឡុង ណង​សៅ ក្លិប​សាល​វ័​ន្ដ​កីឡា ។​

​សម្រាប់​សប្ដាហ៍​នេះ ក្នុងចំណោម​អ្នក​ប្រដាល់ ៤ រូប មិនដឹងថា នរណា ប្រជែង​បាន​កៅអី ហើយ​មិនដឹងថា នរណា ខ្ទាត​ចេញពី​ការប្រកួត នោះឡើយ ។​

អេ ហនុមាន និង ផាន់ សុផាត​

​អេ ហនុមាន ក្លិប​អេ​ភូ​ថង​កីឡា ត្រូវ​ជួប​ប្រកួត ជាមួយ​អ្នក​ប្រដាល់ ផាន់ សុផាត ក្លិប​ពុទ្ធ​សេរី​វង្ស ។ កាលពី​ប្រកួត​នៅ​ជុំ​ទី​១ អេ ហនុមាន ឈ្នះ​អ្នក​ប្រដាល់ រិ​ន ដេវីដ ក្លិប​នាគរាជ​ចតុមុខ ដោយ​ពិន្ទុ ចំពោះ​ផាន់ សុផាត វិញ ឈ្នះ​អ្នក​ប្រដាល់ សំរាំង ភក្ដី ក្លិប​ព្រៃទទឹង​កីឡា នៅ​ទឹក​ទី​១ ។​

​សម្រាប់​អ្នក​ប្រដាល់ ទាំង ២ រូបនេះ សុទ្ធតែ​ខ្លាំង និង​មាន​របៀប​វ៉ៃ មិន​ដូចគ្នា​ទេ ។ សុផាត មាន​កណ្ដាប់ដៃ​ធ្ងន់ តែ​ក្រៅពី​កណ្ដាប់ដៃ គេ​មិនមាន​អ្វី​អស្ចារ្យ ប៉ុន្មាន​ឡើយ តែ​ចិត្ត​គេ​ធំ​ដូចគ្នា ។ ចំពោះ អេ ហនុមាន វិញ គេ​រហ័សរហួន និង​មាន​ផ្លែ​កែង និង ជង្គង់​ល្អ មិនតែប៉ុណ្ណោះ របៀប​ការពារ​របស់​គេ ក៏​អស្ចារ្យ​ដែរ​។​

​ជំនួប រវាង​អ្នក​ប្រដាល់​ទាំង ២ រូបនេះ គេ​ជឿថា នឹង​ប្រកួត​គ្នា​បាន ៣ ទឹក​ពេញ ជាមិនខាន ហើយ​រវាង​អ្នកឈ្នះ និង​អ្នកចាញ់ ពិតជា​ទ្រមខ្លួន ដូចគ្នា នរណា ដើរចេញ នរណា​នៅ ?​។​

គឿ​ម សុវណ្ណ​ឌឿ​ត និង ខេ​ម ចាន់

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ គឿ​ម សុវណ្ណ​ឌឿ​ត ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ ជួប​ជាមួយ ខេ​ម ចាន់ របស់​ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ ។​

​អ្នក​ប្រដាល់​ទាំង ២ រូបនេះ សុទ្ធ​តែមាន​ចិត្តធំ​ដូចគ្នា និង​វ៉ៃ​ចូលចិត្ត​ប្ដូរ​កែង ជង្គង់ និង កណ្ដាប់ដៃ​ដូចគ្នា ។ ជា​អ្នក​ប្រដាល់ ដែលមាន​ភាព​អំណត់​ខ្ពស់ ហើយ​ប្រកួត​មិនសូវ​ខ្វល់ ពី​ការការពារ​ឡើយ គេ​គិតពី​ការវាយលុក​ខ្លាំង​ជាង ។​

​កាលពី​ប្រកួត​ជម្រុះ​ជុំ​ទី​១ សុវណ្ណ​ឌឿ​ត ឈ្នះ អេ​លី​ត ប៊ុន​សិទ្ធ ក្លិប​ឆ្មា​ស​សែន​សុខ ដោយ​ពិន្ទុ ដែល​កាលនោះ ក្នុងចំណោម​ចៅក្រម ៥ រូប មាន ៤ រូប ផ្ដល់​ពិន្ទុ​ឲ្យ សុវណ្ណ​ឌឿ​ត ឈ្នះ និង​មានតែ ១ រូប​ប៉ុណ្ណោះ ដែល​ផ្ដល់​ពិន្ទុ​ឲ្យ អេ​លី​ត ប៊ុន​សិទ្ធ ឈ្នះ ។​

​ចំពោះ​ខេ​ម ចាន់ វិញ ក្នុងការ​ប្រកួត​ជម្រុះ នៅ​ជុំ​ទី​១ គេ​ផ្ដួល​អ្នក​ប្រដាល់ សំណាង សុខ​នឿន ឲ្យ​សន្លប់​នៅ​ទឹក​ទី​២ ។ ជំនួប​នៅ​ជុំ​ទី​២​នេះ​គឿ​ម សុវណ្ណ​ឌឿ​ត ដើរចេញ ឬ ខេ​ម ចាន់ ជា​អ្នក​ដើរចេញ ?​។​

​ចំពោះ​ការប្រកួត ជា​មិត្តភាព អន្តរជាតិ ជាមួយ​អ្នក​ប្រដាល់​ថៃ វិញ​នោះ អ្នក​ប្រដាល់​កម្ពុជា ប៉ោ ភា​រិ​ទ្ធ មកពី​សមាគម​ប្រដាល់ ក្រសួងកសិកម្ម ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ លូ​ម លេង (Loom Leng) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ៕v

ប៉ោ ភា​រិ​ទ្ធ និង លូ​ម លេង​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ