អតីត​គ្រូបង្វឹក​ក្លិប​ឆេ​ល​ស៊ី​លោក អែន​តូ​នី​ញ៉ូ កុន​តេ បដិសេធ​សំណើ​ដឹកនាំ​ក្លិប រ៉ូ​ម៉ា

1011
ចែករម្លែក

លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) អតីត​គ្រូបង្វឹក​ក្លិប ជូ​វេន​ទុ​ស​(Juventus) និង​ជម្រើសជាតិ​អ៊ីតាលី​រួមទាំង​ធ្លាប់​ដឹកនាំ​ក្លិប​ឆេ​ល​ស៊ី​ផង​នោះបាន​បដិសេធ​ឱកាស ចូលរួម​ជាមួយ​ក្លិប​រ៉ូ​ម៉ា​( Roma )​ក្នុងពេល​ឆាប់ៗ ខណៈ​ក្លឹប​នេះ​ពិចារណា​នាំយក​លោក មក​ជំនួស​តំ​ណែ​កលោក ក្លូ​ឌី​អូ រ៉ា​ណេ​រី (Claudio Ranieri) នៅ​ដំណាច់​រដូវ​កាល​នេះ​។​
​ ​
​លោក កុន​តេ ដែល​ខកខាន​មិនបាន​ដឹកនាំ​តាំងពី​ត្រូវ​ក្លិប​ឆេ​ល​ស៊ី​បណ្តេញចេញ កាលពី​១០​ខែ​មុន​នោះ បាន​និយាយថា “​ថ្ងៃនេះ លក្ខខណ្ឌ​មិន​នៅ​ទី​នោះទេ​។ ខ្ញុំ​ត្រូវ តែមាន​ការជឿជាក់​លើ​ខ្លួនឯង​ថា ខ្ញុំ​អាច​យកឈ្នះ​គេ​។ ខ្ញុំ​ត្រូវមាន​អារម្មណ៍​ថា ឈ្នះ​ការប្រកួត​។ បើ​មិន​ដូច្នេះ​ទេ ខ្ញុំ​ពេញចិត្ត​នៅ​កន្លែង​ដើម​ល្អ​ជាង​”​។​
​ ​
​លោក រ៉ា​ណេ​រី ចូល​ដឹកនាំ​ក្លិប Roma កាលពី​ខែមីនា បន្ទាប់ពី​ក្លឹប​នេះ​ប ណ្តេ​ញ​លោក Eusebio Di Francesco និង​ផ្តល់​ការងារ​ដល់​លោក រ៉ា​ណេ​រី​រហូតដល់​បញ្ចប់​រដូវ​កាល​។​
​ ​
​លោក កុន​តេ ធ្លាប់បាន​លើក​ពាន​ជើងឯក​ក្របខណ្ឌ Serie A បី​លើក​ជាមួយ ក្លឹប Juventus និង​ពាន​ព្រី​មី​ញ៉េ​លី​កនៅ​រដូវ​កាល​ដំបូង​របស់លោក​ជាមួយ​ក្លឹប​ឆេ​ល​ស៊ី​។​
​ ​
​លោក កុន​តេ បាន​និយាយថា “​ខ្ញុំ​ពេញចិត្ត​ទីក្រុង​រ៉ូម​នៅពេល​ខ្ញុំ​ធ្វើដំណើរ​ទៅ​ទីនោះ ញឹកញាប់​ក្នុង​រយៈពេល​ពីរ​ឆ្នាំ ក្នុងឋានៈ​ជា​គ្រូបង្វឹក​ជម្រើសជាតិ​”​។​
​ ​
​ការអះអាង​របស់លោក កុន​តេ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​ជឿថា លោក​អាច​នឹង​វិលត្រឡប់ ទៅ​ចូលរួម​ជាមួយ​ក្លឹប Juventus AC Milan ឬ Inter Milan​បន្ទាប់ពី​បញ្ចប់​រដូវ កាល​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​