ឆៃ​យ៉​ចៀន​

1784
ចែករម្លែក

+ គ្រឿងផ្សំ​
– សាច់ជ្រូក​ចិញ្ច្រាំ 1 ខាំ​កន្លះ (​អាច​យក​សាច់មាន់ ឬ​បង្គា​ក៏បាន​តាម​ការចូល​ចិត្ត​)
– សរសៃ​គុយទាវ 4 ខាំ​
– ស្ពៃក្ដោប​ហាន់​ហើយ 1 ចានចង្កឹះ​កន្លះ​
– ការ៉ុត ឈូស​ហើយ 1 ចានចង្កឹះ​
– ផ្សិត​ក​ញ្ចោ 3 ផ្សិត​
– ស្លឹក​ខ្ទឹម
– ខ្ទឹមស 3 កំ​ពិស
– ម្រេច ស 1 ស្លាបព្រា​កាហ្វេ កន្លះ​
– ម្រេច ខ្មៅ 1 ស្លាបព្រា​កាហ្វេ​
– ទឹកស៊ីអ៊ីវ 3 ស្លាបព្រា​កាហ្វេ​
– ស្ករស 1 ស្លាបព្រា​បាយ​
– អំបិល 1 ស្លាបព្រា​កាហ្វេ​កន្លះ​
– សំបក​ឆៃ​យ៉
– ស៊ុត 1 គ្រាប់​

+ វិធី​ធ្វើ​
– កាត់​សរសៃ​គុយទាវ​ឲ្យ​ខ្លីៗ ហាន់​ស្ពៃក្ដោប​ជា​សរសៃ​ខ្លីៗ ការ៉ុត​ឈូស ត្រាំ​ទឹក​ផ្សិត​ក​ញ្ចោ​រួច​ហាន់​វា​ឲ្យ​ល្អិតៗ ហាន់​ស្លឹក​ខ្ទឹម​ឲ្យ​ល្អិតៗ ខ្ទឹមស ច​ញ្ច្រាំ​ឲ្យ​ម៉ដ្ឋ
– លាយ​ទឹកស៊ីអ៊ីវ​1 ស្លាបព្រា​បាយ​ជាមួយ​សាច់ជ្រូក​ចិញ្ច្រាំ​ច្របល់​ឲ្យ​សព្វ​
– ដាក់​ខ្ទះ​លើ​ចង្ក្រាន​ដាក់​ប្រេងឆា​ចូល​បន្តិច រួច​ដាក់​ខ្ទឹមស ម្រេចស ម្រេចខ្មៅ​ចូល រលីង​ចុះឡើង​ឲ្យ​ឈ្ងុយ​បន្តិច សឹម​ចាក់​សាច់ជ្រូក​ចូល​ឆា​ឲ្យ​ឆ្អិន​បន្តិច រួច​ចាក់​សរសៃ​គុយទាវ ស្ពៃក្ដោប ការ៉ុត ផ្សិត​ក​ញ្ចោ បន្ទាប់មក ដាក់​ទឹកស៊ីអ៊ីវ 2 ស្លាបព្រា​បាយ ស្ករស 1 ស្លាបព្រា​កាហ្វេ អំបិល 1 ស្លាបព្រា​កាហ្វេ រួច​ឆា​វា​ចុះឡើង​ឲ្យ​សព្វ​គ្រឿង រួច​ដាក់​ទឹក​បន្តិច​កុំ​ឲ្យ​វា​ស្ងួត​រួច​ឆា​វា​ចុះឡើង​បន្តិច ទើប​បិទ​ភ្លើងចង្ក្រាន​
– តប់​ស៊ុត​ឲ្យ​បែក រួច​យក​សំបក​ឆៃ​យ៉ ដាក់​គ្រឿង​ដែល​ឆា​ហើយ​ចូល 2 ស្លាបព្រា​បាយ រួច​មូរ​បត់​វា តាម​ដំណាក់កាល រួច​យក​ស៊ុត​លាប​លើ​មុខ​បិទ​សំបក ដើម្បី​ឲ្យ​មូ​ទៅ​វា​ជាប់​មិន​របូត ។​


– បន្ទាប់មក​ដាក់​ប្រេងឆា​ឲ្យ​ច្រើន​បន្តិច​ទុក​វា​ឲ្យ​ក្ដៅ​ប្រហែលជា 5 នាទី សឹម​ដាក់​ចៀន​ឆៃ​យ៉ ៕ ប្រភព: Hot Thai Kitchen