​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​រួមមាន​គ្រឿងញៀន​ចំនួន​១៣​កញ្ចប់​

774
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​អធិការរង​២​រូប​បាន​សហការគ្នា​ចុះទៅ​បង្ក្រាប​ករណី​គ្រឿងញៀន​នៅ​ចំណុច​ផ្លូវ​រ៉ារ​ទះ​ភ្លើង​រោងចក្រ​ឆ្នាំង​ក៏​ឃាត់​បាន​ជនសង្ស័យ​ម្នាក់​រួម​នឹង​ដកហូត​បាន​ថ្នាំញ្ញៀន​ចំនួន​១៣​កញ្ចប់​តូច​យកទៅ​សួរនាំ​។​ឃាត់ខ្លួន​តាម​បណ្តោយ​ផ្លូវ​បេតុង​រ៉ារ​ទះ​ភ្លើង​រោងចក្រ​ឆ្នាំង​ស្ថិតនៅ​ក្នុងភូមិ​៣​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​កាល​ពី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​១០​ខែឧសភា​ឆ្នាំ​២០១៩​។​

​ជនសង្ស័យ​មានឈ្មោះ​ដា​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​ស្នាក់នៅ​ម្តុំ​បឹងកក់​។​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា​មុនពេល​កើតហេតុ​ដោយមាន​អធិការរង​ចំនួន​២​បាន​សហការគ្នា​ដឹកនាំ​កម្លាំង​ខណ្ឌដូនពេញ​ល្បាត​ការពារ​និង​ទប់ស្កាត់​រាល​បទ​កុំឱ្យ​កើតមាន​នៅក្នុង​មូលដ្ឋាន​។​

​ក្រោយពេល​កើតហេតុ​ជនសង្ស័យ​រួម​នឹង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​ដើម្បី​ចាត់​កសរ​ទៅតាម​នីតិវិធី​ផ្លូវច្បាប់​៕S/​