បុរសដែលរបួសរលាកពេញខ្លួន ដោយជួយក្មេង ស្រីពីក្នុងភ្លើង​ទទួលបានអំណោយពី សម្តេចប៊ុន រ៉ានីហ៊ុនសែន​១ម៉ឺនដុល្លារ

809
ចែករម្លែក

ដោយៈគ្រញូង/បាត់ដំបង ៖ បុរសម្នាក់ដែលបានរងរបួសឆេះរលាកពេញខ្លួន ដោយសារតែជួយក្មេងស្រីម្នាក់ចេញពីក្នុងភ្លើង ក្នុងហេតុការណ៍ផ្ទុះហ្គាសឆេះ​រថយន្តឱ្យរស់រានមានជីវិត ទទួលបានអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ១ម៉ឺនដុល្លារ​​ តាមរយៈលោកស្រីពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។

​គួរបញ្ជាក់ថា បុរសម្នាក់ដែលត្រូវភ្លើងឆេះរលាកពេញខ្លួនព្រោះតែបានជួយ​ក្មេងស្រី អាយុ ៨ឆ្នាំម្នាក់ ឲ្យរួចផុតពីសេចក្តីស្លាប់ ក្នុងហេតុការណ៍ផ្ទុះ​ហ្គាសឆេះរថយន្ត ដែលបានកើតឡើងនៅក្រុងតាខ្មៅ កំពុងសម្រាក​​ព្យាបាល​​នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

ដោយក្តីអាណិតអាសូរ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិតបានជួយឧបត្ថម្ភថវិកាដល់លោក ឃុត សំណាង ចំនួន១ម៉ឺនដុល្លារ ដែលការប្រគល់ថវិកានេះ បាននាំយកទៅ​ប្រគល់​ដោយផ្ទាល់ដៃពីសំណាក់លោក ស្រីពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។

លោកស្រីបានមានប្រសាសន៍ទាំងទឹកមុខ អាណិតអាសូរថាគួរឱ្យអាណិត លោកពូណាស់ ដែលមានទឹកចិត្តក្លាហានហ៊ានចូលទៅជួយក្មេងស្រី​ម្នាក់ឱ្យរួចផុតពីសេចក្តីស្លាប់ក្នុងភ្លើងដែលកំពុងឆេះដោយមិនគិតពីគ្រោះថ្នាក់ដល់ជីវិតខ្លួនឯង។នេះគឺជាគំរូដ៏ល្អ ដែលគ្មានអ្នកណាប្រថុយជីវិតទៅជួយសង្គ្រោះ​ជីវិតក្មេងស្រីម្នាក់ដែលកំពុងឆេះក្នុងភ្លើង។

​លោកស្រីបានបន្តថា ថវិកាចំនួន១ម៉ឺនដុល្លារនេះ គឺជាទឹកចិត្តដ៏សប្បុរសរបស់​សម្តេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត អាចជួយឧបត្ថម្ភដោះស្រាយ និងអាចជួយកាត់បន្ថយការចំណាយក្នុងការព្យាបាល និងការលំបាកផ្សេងៗ​ក្នុងគ្រូសារ។

លោក ឃុត សំណាង បានលើកដៃគោរពថ្លែងអំណរគុណចំពោះសម្តេចទាំងទ្វេ និងបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដែលបានជួយឧបត្ថម្ភគាំទ្រដល់​រូប​​គាត់ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ៕B/Ha


អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ