​សហព័ន្ធ​កីឡា​វាយ​កូន​បាល់ ផ្ដល់ឱកាស​ដល់​កុមារ​

1442
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ដោយមាន​ការឧបត្ថម្ភ ពី​ក្រុមហ៊ុន​លក់​សម្ភារ​កីឡា Decathlon នោះ សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា បាន​បង្កើតឡើង​នូវ ព្រឹត្តិការណ៍​ចំនួន ២ ដើម្បី​ផ្ដល់ឱកាស ដល់​កុមារ​វ័យក្មេងៗ ។​

​ព្រឹត្តិការណ៍​ទាំង ២ នេះ មាន​ឈ្មោះថា Decathlon Junior និង Open Serie 2019 ។ ការប្រកួត​យុវជន លើក​ទី​១ ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃទី ១៧ ដល់ ១៩ ឧសភា​។ ចំពោះ​ព្រឹត្តិការណ៍ Open Serie 2019 ចាប់ផ្ដើម​ពីថ្ងៃ​ទី​៣១ ឧសភា ដល់​ថ្ងៃទី ២ មិថុនា ខាងមុខនេះ​។​

ទិដ្ឋភាព​សន្និសីទកាសែត​

​លោក ទេព រិទ្ធី​វិទ អគ្គលេខាធិការ សហព័ន្ធ​កីឡា​វាយ​កូន​បាល់ មាន​ជំនឿ​ចិត្ត​ថា នឹងមាន​អ្នក​វាយ​កូន​បាល់ វ័យក្មេង ចំនួន ១៣.០០០ នាក់ ចូលរួម​លេង ។ សហព័ន្ធ នឹង​ផ្ដល់ឱកាស​ដល់​ពួកគេ យ៉ាងហោចណាស់ ក៏​លេង​បាន ២ ប្រកួត​ដែរ ។ ការប្រកួត​នេះ នឹងមាន​ចំណាត់ថ្នាក់ សម្រាប់​កីឡាករ -​កីឡាការិនី គ្រប់ការ​ប្រកួត ដែលមាន​ជា​រៀងរាល់ខែ ហើយ​នៅ​ខែធ្នូ ឬ ខែមករា នា​ឆ្នាំ​បន្ទាប់ សហព័ន្ធ នឹង​រៀបចំ​ការប្រកួត​មួយទៀត ដែល​ត្រូវបាន​ប្រសិទ្ធ​នាម​ថា Decathlon Masters ព្រឹត្តិការណ៍​រៀបចំឡើង សម្រាប់តែ​កីឡាករ -​កីឡាការិនី ៨ រូប ដែលមាន​ចំណាត់ថ្នាក់ តែប៉ុណ្ណោះ ។

​លោក​អគ្គលេខាធិការ បាន​បញ្ជាក់ថា នេះ​ជា​ព្រឹត្តិការណ៍ ដែល​ធ្វើឡើង សម្រាប់​ប្រភេទ​អាយុ​ក្រោម ១០ ឆ្នាំ ប្រភេទ​អាយុ​ក្រោម ១២​ឆ្នាំ និង ក្រោម​១៤​ឆ្នាំ ។ ព្រឹត្តិការណ៍​ទី ២ នេះ ធ្វើឡើង ដោយ​មិន​ប្រកាន់​ជាតិ​សាសន៍​នោះទេ ឲ្យ​តែ​អ្នក​ចូលចិត្ត​លេង វាយ​កូន​បាល់ គេ​អាច​លេង​បាន​ទាំងអស់ ព្រោះនេះ​ជាការ​ប្រកួត បើកទូលាយ ។​

ទិដ្ឋភាព​សន្និសីទកាសែត​

​លោក Jean Baptise Prigent ដែលជា​ប្រធាន​ក្រុមហ៊ុន Decathlon បាន​ថ្លែងថា លោក​មាន​វ័យ ៣៧ ឆ្នាំ ។ លោក​ជា​អតីត​អ្នកលេង​កីឡា វាយ​កូន​បាល់ ហើយ​លោក​លេង​កីឡា​នេះ តាំងពី​អាយុ ៦ ឆ្នាំ​មកម្ល៉េះ ។ ទោះបី​លោក មិនមែនជា​អ្នកលេង​កូន​បាល់ ដ៏​ល្បីល្បាញ ក៏ពិតមែន តែ​លោក​ចូលចិត្ត និង​មាន​អារម្មណ៍ ដក់​នៅ​ជាមួយ​កីឡា​នេះ ។ ហេតុនេះហើយ ទើប​លោក​ត្រូវតែ​ជួយ​ដល់​កីឡា នៅ​គ្រប់កន្លែង ដែល​លោក​ទៅដល់ ។​

​លោក នូវ ធៀ​រី អ្នកគ្រប់គ្រង​មជ្ឈមណ្ឌល CCC (Cambodia Country Club) បាន​អះអាងថា លោក​សប្បាយចិត្ត ក្នុងការ​ផ្ដល់​ទីលាន សម្រាប់​ការប្រកួត គ្រប់​ព្រឹត្តិការណ៍​ទាំងអស់ ៕v

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ