តុលាការ​កោះហៅ​ធី សុវណ្ណ​ថា ឲ្យ​ចូល​បំភ្លឺ​រឿង​ប្ដឹង​សាន្ដ ប៊ុនធឿន​ ​

1120
ចែករម្លែក

(​ភ្នំពេញ​) ៖ សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​កោះហៅ កញ្ញា ធី សុវណ្ណ​ថា នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​​ទី​៩ ខែកក្កដា​ខាងមុខ រឿង​ពាក្យបណ្ដឹង ប្ដឹង​លោក សាន្ដ ប៊ុនធឿន ពីបទ “​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​”​។​

​ដីកាកោះ​ដើមបណ្ដឹង​នេះ បានធ្វើ​ឡើង​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពាក្យបណ្ដឹង ដែល​បាន​ដាក់ចូល ទៅកាន់​តុលាការ កាលពី​ថ្ងៃទី​២៦​ខែ​មិ​ថុ​នា​។ ក្នុង​ដីកាកោះ​នោះ​លោក សេង ហៀ​ង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង បាន​បង្គាប់​ឲ្យ​ដើមបណ្ដឹង កញ្ញា ធី សុវណ្ណ​ថា ចូលខ្លួន​មក​បំភ្លឺ នៅវេលា​ម៉ោង ៩​ព្រឹក​ថ្ងៃទី​៩ ខែកក្កដា​ខាងមុខ ពី​ពាក្យបណ្ដឹង​របស់​នាង ដែល​បានដាក់​ប្ដឹង​លោក សាន្ដ ប៊ុនធឿន អ្នកសារព័ត៌មាន​លើ​បណ្ដាញ​សង្គម ពីបទ “​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​”​។​
​ ​
​យ៉ាងណាក្ដី បន្ទាប់ពី​បានទទួល​បណ្ដឹង​នេះ កញ្ញា ធី សុវណ្ណ​ថា បាន​សរសេរ​សារ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា ៖ “​សាន្ត ប៊ុនធឿន អើយ​… ដីកាកោះ ចេញ​ហើយ ! អ្វីដែល​ខ្ញុំ​អាចជួយ​បង​បាន គឺ​ដាក់​ពាក្យសុំ “​ឈប់​ប្តឹង​”​។ តែ​បណ្តឹងអាជ្ញា​របស់​តុលាកា នៅតែ​បន្ត​ដំណើរការ​។ បើ​តុលាការ​សម្រេច​ឲ្យ​បង​ជាប់គុក ខ្ញុំ​នឹង​ប្រើ​សិទ្ធិ ជាដើម​បណ្តឹង សុំ​ធានា​បង​ឲ្យ​នៅក្រៅ​ឃុំ​”​។​
​ ​
​ព្រម​ជាមួយគ្នានេះ កញ្ញា​ធី សុវណ្ណ​ថា បានប្រកាស​យល់ព្រម ធ្វើការ​អា​ធ្យា​ស្រ័យ ឲ្យ​លោក សាន្ដ ប៊ុនធឿន បន្ទាប់ពី​អ្នកសារព័ត៌មាន​រូបនេះ បានប្រកាស​ទទួលស្គាល់​កំហុស តាម​វីដេអូ​ផ្សាយ​ផ្ទាល់​រាប់​ម៉ោង នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​៕

ទីតាំងផ្សាយពាណិជ្ជកម្ម