ក្មេងប្រុស​ដែល​បោះ​បាល់​ជួយ​ឲ្យ​ក្រុម លី​វឺ​ភូ​ល រកបាន​គ្រាប់​ទី​៤ អាច​ទទួលបាន​រង្វាន់ សំបុត្រ​សម្រាប់​ការប្រកួត​ផ្តាច់ព្រ័ត្រ​

1305
ចែករម្លែក

ខណៈពេល​កីឡាករ លី​វឺ​ភូ​ល​(Liverpool) អបអរ​នឹង​ជ័យជម្នះ​របស់ខ្លួន​កាលពី​យប់ ថ្ងៃ​អង្គារ ដោយមាន​ទាំង​ការចង​បដា​ភ្ជាប់​ជាមួយ​ពាក្យស្លោក​ថា “​អ្នក​មិន​នៅឯ​កោ នោះទេ​” នោះ មាន​អ្នកគាំទ្រ​ដែលមាន​ភ្នែក​មុត​មួយចំនួន​បានដឹង​ច្បាស់​ថា វីរបុរស ម្នាក់​ក្នុងចំណោម​វីរបុរស​ដែល​នាំមក​ជ័យជម្នះ​កាលពី​យប់​ថ្ងៃ​អង្គារ​នោះ គ្មាន​វត្តមាន នៅក្នុង​ការអបអរ​នេះ​ទេ​។​
​ ​
​វា​មិនមែនជា​កីឡាករ ច​ឌែ​ន ហេន​ដឺ​សិន (Jordan Henderson) ដែល​និយាយ​នៅ​ចំពោះ ម៉ាស៊ីន​ថត​នោះទេ ផ្ទុយទៅវិញ ម្នាក់​នោះ​គឺជា​ក្មេង​រើស​បាល់​ម្នាក់​ក្នុងចំណោម​ក្មេង​រើស បាល់​នៅ​ពហុ​កីឡដ្ឋាន Anfield និង​ជា​អ្នកគាំទ្រ​របស់​ក្រុម Liverpool ។​
​ ​
​មាន​អ្នកគាំទ្រ​ជាច្រើន​បាន​ចូលទៅ​កាន់​បណ្តាញ​សង្គម ដើម្បី​សរសើរ​ពី​ក្មេងប្រុស អូ​ឃ្លី ខេន​ណូ​នី​ញែ (Oakley Cannonier) អាយុ​១៤​ឆ្នាំ​មកពី​ទីក្រុង​លី​ដដែល​បានរួម​ចំណែក ក្នុង​ការរក​គ្រាប់​បាល់​ទី​៤ ដែល​ជួយ​ក្រុម​របស់លោក យើ ហ្គេ​ន ក្លប់ (Jurgen Klopp) ត្រឡប់​យកឈ្នះ​យ៉ាង​អស្ចារ្យ​លើ​ក្រុម​ខ្លាំង បា​សេ​ឡូ​ណា​(Barcelona) ។​
​ ​
​មាន​សារ​ជាច្រើន​បាន​ផ្ញើ​ទៅកាន់​ក្រុមគ្រួសារ​របស់​ក្មេងប្រុស​ជំទង់​រូបនេះ ដោយ​ជីដូន របស់​ក្មេងប្រុស​រូបនេះ​អះអាងថា គាត់​មាន​កិត្តិយស​ខ្លាំងណាស់ បន្ទាប់ពី​មានការ​អួត សរសើរ​ច្រើន​នៅលើ​បណ្តាញ​សង្គម ទ្វី​ត​ធ័​រ​(Twitter) អំពី​ចៅប្រុស​របស់លោក​ស្រី​។
​ ​
​រូបភាព​សារ​ឡើងវិញ​បង្ហាញថា ក្មេងប្រុស​រូបនេះ​ពិតជា​មាន​ចំណែក​សំខាន់​ប៉ុណ្ណា​។ ការគិត​របស់​ក្មេងប្រុស​រូបនេះ​ពិតជា​លឿន​ដូចជា​ការគិត​របស់​កីឡាករ ត្រេ​ន អា​ឡិ​កសាន​ដឺ អា​ណុល (Trent Alexander Arnold) ដែរ ដោយ​ក្មេងប្រុស​រូបនេះ​បាន បោះ​បាល់​ជូន​ខ្សែការពារ​រូបនេះ​ភ្លាមៗ ដើម្បី​ឲ្យ​ការប្រកួត​នេះ​បន្តដំណើរ​ទៅមុខ​ភ្លាមៗ តាម​ដែល​អាចធ្វើ​ទៅបាន​។​
​ ​
ក្មេងប្រុស​រូបនេះ​ក៏បានរ​ត់ទៅ​រើស​បាល់​ទី​២​ដែល​បាន​ខ្ទាត​ត្រឡប់​ទៅលើ​ទីលាន​ប្រកួត​ផងដែរ ដោយ​ផ្តល់ឱកាស​ឲ្យ​បន្ត​ការប្រកួត ហើយ​ខ្សែការពារ​អង់គ្លេស​រូបនេះ​បាន​ឆ្លៀត ឱកាស​នៅក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ​ផងដែរ​។​
​ ​
​នេះ​គឺជា​អ្វីដែល​គ្រូបង្វឹក​ថ្នាល ខាល ឡែ​នខា​ស្ទ័​រ (Carl Lancaster) ប្រាប់​ណែនាំ​ដល់ ខេន​ណូ​នី​ញែ និង​មិត្ត​រួម​ក្រុម​របស់​ប្អូន​នៅមុន​ពេល​ចាប់ផ្តើម​ការប្រកួត​។​
​ ​
​តាម​កាសែត Independent លោក ឡែ​នខា​ស្ទ័​រ បាន​ប្រាប់​ក្មេងៗ​រើស​បាល់​កាលពី​ព្រឹក ថ្ងៃ​អង្គារ​ឲ្យ​បោះ​បាល់​ទៅ​កីឡាករ​ពាក់អាវ​ក្រហម​ឲ្យ​បាន​ឆាប់ៗ​តាម​ដែល​អាចធ្វើ​ទៅបាន​។​

​លោក ហ្គ្រែ​ម សោ​ណេ​ស (Graeme Souness) អតីត​វីរ​បុស​របស់ Liverpool យល់ថា ក្មេងប្រុស​រូបនេះ មានការ​គិត​រហ័ស ហើយ​លោក​បាន​អំពាវនាវ​ឲ្យ​ផ្តល់​រង្វាន់​ដល់​ក្មេង ប្រុស​រូបនេះ ជា​សំបុត្រ​សម្រាប់​ទស្សនា​ពីរ​ដូ​វ​កាល និង​ដំណើរ​ទៅ​ចូលរួម​ការប្រកួត វគ្គ​ផ្តាច់ ព្រ័ត្រ​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​