ម្ទេស​ប្លោក​ក្រហម​ជួយ​ប្រឆាំង​មហារីក​, ល្អ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម និង រលាក​សន្លាក់​

1514
ចែករម្លែក

​ម្ទេស​ប្លោក​ក្រហម​សម្បូរ​វីតាមីន និង​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម ដូច្នេះ អ្នកជំនាញការ​ជាច្រើន​បាន​ទូន្មាន​គួរ​បរិភោគ​ស្រស់​ល្អ​ជាង ព្រោះ​ពេល​ចម្អិន តម្លៃ​ជីវជាតិ​នឹង​ធ្លាក់ចុះ ។​

​ក្នុងចំណោម​ពពួក​ម្ទេស​ប្លោក​ដូចជា​ក្រហម លឿង បៃតង នោះ​ម្ទេស​ក្រហម​មានគុណ ប្រយោជន៍​បំផុត ខាង​ផ្នែក​ជីវជាតិ ដែល​រួមមាន​៖

១- ជួយ​ឲ្យ​ភ្នែក​ភ្លឺ​
​សម្បូរ​វីតាមីន A ម្ទេស​ក្រហម​អាចជួយ​កែប្រែ​ឲ្យ​ប្រសើរ​នូវ​ចក្ខុប្រសាទ និង​ទប់ស្កាត់​ជំងឺ​ងងឹតភ្នែក ។​

២- ជួយ​សម្រក​ទម្ងន់​
​ផ្ទុក​កាឡូរី​ទាប បរិភោគ​ម្ទេស​ក្រហម​ជា​វិធី​ដ៏​ប្រសិទ្ធភាព​មួយ ដើម្បី​បញ្ចុះទម្ងន់ និង​គ្រប់គ្រង​ទម្ងន់ ។​

៣- គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​
​សម្បូរ​ជាតិ​សរសៃ សារជាតិ​ជីវជាតិ វីតាមីន សារជាត រ៉ែ និង​សារជាតិ​ប្រឆាំង​អុកស៊ីត កម្ម ហេតុនេះ ម្ទេស​ក្រហម​អាចជួយ​គ្រប់គ្រង​បរិមាណ​ស្ករ​ក្នុង​ឈាម ។ អ្នកជំងឺ​ទឹក នោម​ផ្អែម អាច​ទទួលទាន​ម្ទេស​ក្រហម ដោយ​មិនចាំបាច់​ស្ទាក់ស្ទើរ ។​

៤- បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល​
​តាម​ការស្រាវជ្រាវ​ជាច្រើន ម្ទេស​ប្លោក​ក្រហម​ជា​អាហារ​មាន​ប្រសិទ្ធភាព​មួយ ដើម្បី បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​ក្នុង​សរីរាង្គ ។​

​ការបរិភោគ​ជាប្រចាំ​អាចជួយ​បញ្ជៀ​ស​ជំងឺ​តម្កាត់​ជាច្រើន ពិសេស​ជំងឺ​បេះដូង ។​

៥- ទប់ស្កាត់​មហារីក​
​បរិមាណ​ស្ពាន់ធ័រ​ក្នុង​ម្ទេស​ប្លោក​ក្រហម មាន​ប្រសិទ្ធភាព​ក្នុងការ​ការពារ​សរីរាង្គ​ប្រឆាំង​តប​កោសិកា​រ៉ាឌីកាល់​សេរី ។ វា​ធ្វើ​សកម្មភាព​ដូចជា​របាំង​ការពារ​សរីរាង្គ​ប្រឆាំង​ជំងឺមហារីក ។​

៦- ព្យ​បាល​រលាក​សន្លាក់​
​ពពួក Carotenoid ក្នុង​ម្ទេស​ប្លោក​ក្រហម​ជួយ​គ្រប់គ្រង​រលាក​សន្លាក់​ដោយ​វិធី​ព្យាបាល​ហើម និង​បន្ថយ​ឈឺចាប់ ។ វា​អាច​ត្រូវបាន​ចាត់ទុកជា​ឱសថ​ធម្មជាតិ​មួយ​សម្រាប់​ជំងឺ​រលាក​សន្លាក់ ។​

៧- ជំនួយ​រំលាយ​អាហារ​
​ជាតិ​សរសៃ​ក្នុង​ម្ទេស​ប្លោក​ក្រហម​ជំរុញ​ដំណើរការ​រំលាយ​អាហារ​យ៉ាង​ល្អ ក៏​ដូច​រក្សា​ឲ្យ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​តុល្យភាព ។​

៨- កែប្រែ​ឲ្យ​ប្រសើរ​ប្រព័ន្ធ​សរសៃប្រសាទ​​ទទួលទាន​ម្ទេស​ប្លោក​ក្រហម​ជាប្រចាំ​អាចជួយ​កែប្រែ​ឲ្យ​ប្រសើរ​សុខភាព​ប្រព័ន្ធ​សរសៃប្រសាទ អាស្រ័យ​ដោយ​វា​សម្បូរ​បរិមាណ​វីតាមីន B6 ៕ ប្រែ​សម្រួលៈ រតនៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម