លោក ហ៊ុន ម៉ា​ណែ​ត ថ្លែងអំណរគុណ​ក្រុមការងារ​អាហារូបករណ៍​សម្ដេច​តេ​ជោ​-​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​

1046
ចែករម្លែក
លោក ហ៊ុន ម៉ា​ណែ​ត ថ្លែងអំណរគុណ​ក្រុមការងារ​អាហារូបករណ៍​សម្ដេច​តេ​ជោ​-​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​

ដោយៈ មុនី​រ័ត្ន​/ភ្នំពេញៈ លោក ហ៊ុន ម៉ា​ណែ​ត ប្រធាន​សមាគម​សិស្ស​-​និស្សិត​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ដែល​ហៅ​កាត់​ថា អ​.​ម​.​ត បាន​ជួបជុំ​ក្រុមការងារ​គ្រប់គ្រង​និស្សិត​តាម​បណ្ដា​សាកលវិទ្យាល័យ គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា និង​នៅតាម​បណ្ដា​ខេត្ត​ទាំង​១៨​ក្រុម កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ទី​១០ ខែឧសភា ឆ្នាំ​២០១៩​។​


​គោលបំណង​នៃ​ការជួប​នេះ គឺ​ដើម្បី​ថ្លែងអំណរគុណ​ចំពោះ​ក្រុមការងារ​ដែល​បាន​យកចិត្តទុកដាក់ យក​អស់​កម្លាំងកាយ​ចិត្ត ពេលវេលា ធនធាន​ដើម្បី​ជួយ​ប្អូនៗ​និស្សិត​របស់​យើង​នៅតាម​សាលា និង​អរគុណ​ដល់​ប្អូនៗ​និស្សិត​ទាំងអស់​ដែល​បាន​ខិតខំ​ចំណាយ​ពេលវេលា​ខិតខំ​រៀនសូត្រ​ដើម្បី​អនាគត​របស់ខ្លួន​។​


​លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ចំពោះ​សាកលវិទ្យាធិការ និង​នាយក​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ដែល​បាន​ឧបត្ថម្ភ​គាំទ្រ​អាហារូបករណ៍​ដល់​គណៈ​កម្ម​ការ​សិស្ស​-​និស្សិត​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ដែល​ហៅ​កាត់​ថា អ​.​ម​.​ត ដើម្បី​ចែកជូន​ដល់​កូនចៅ​ប្រជាពលរដ្ឋ​រហូត​ពួកគេ​បានបញ្ចប់​ការសិក្សា និង​កសាង​អនាគត​របស់​ពួកគេ​។ សូម​ថ្លែងអំណរគុណ​ចំពោះ​អាជ្ញាធរ ដែល​បាន​ចូលរួម​ក្នុង​ការជួយ​រៀបចំ​កម្មវិធី​អាហារូបករណ៍​មួយពេល​កន្លងមក និង​សូម​ថ្លែងអំណរគុណ​ចំពោះ​សប្បុរជន​ដែល​បាន​ជួយឧបត្ថម្ភ​ជា​ថវិកា​ដើម្បី​រៀបចំ​កម្មវិធី​អាហារូបករណ៍​និង​សម្រាប់​ផ្ដល់ឱកាស​ឱ្យ​ប្អូនៗ​និស្សិត​ធ្វើ​សកម្មភាព​មនុស្សធម៌ និង​សកម្ម​សង្គម​ផ្សេងៗ​។​


​លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា ជា​មោទនភាព​សម្រាប់​យើងទាំងអស់គ្នា​ដែល​បានឃើញ​ប្អូនៗ​និស្សិត​ទទួលបាន​ជោគជ័យ ដែលជា​ការបំពេញ​គោលបំណង​ដ៏​សំខាន់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ដែល​ចង់ឃើញ​ប្អូន​ចប់​ពីសា​លា​ហើយ ចេញទៅ​ជោគជ័យ​នៅក្នុង​ជីវិត​។ មោទនភាព​នេះ នឹង​បន្ត​រីក តាម​លទ្ធភាព និង​សមត្ថភាព​របស់​ប្អូនៗ​និស្សិត ដែល​កិច្ចការ​នេះ​បាន​ដើរតួ​យ៉ាងសំខាន់​នៅក្នុង​ប្រទេសជាតិ​។​សរន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ