​ជនជាតិ​ថៃ​ម្នាក់​វាយ​បំបែក​កញ្ចក់​រថយន្តរ​បស់​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូ​ហ្គ័​រ​នៅ​ស្រុក​ថ្ពង​

1085
ចែករម្លែក

(​កំពង់ស្ពឺ​)៖​បុរស​ជា​ជនជាតិ​ថៃ​ម្នា​ក់បាន​វាយ​កញ្ចក់​រថយន្ត​ដឹក​ស្ករ​របស់​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូ​ហ្គ័​រ​បណ្តាល​ឲ្យ​បែកខ្ទេច​ត្រូវបាន​ឃាត់ខ្លួន​។​​ហេតុការណ៍​នោះបាន​កើតឡើង​នៅ​ចំណុច​ភូមិ​ត្បែង​ប្រជាប់​ឃុំ​ប្រាំបី​មុម​ស្រុក​ថ្ពង​ខេត្តកំពង់ស្ពឺ​កាលពី​យប់​ថ្ងៃទី​២១​ខែសីហា​ឆ្នាំ​២០១៧​។​

​មន្ត្រី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ដែល​វាយ​កញ្ចក់​រថយន្ត​មានឈ្មោះ​ណាក់​លូ​ង​សែង​នី​ង​ជនជាតិ​ថៃ​អាយុ​៣៣​ឆ្នាំមាន​ទីលំនៅ​ភូមិ​តាន​ស៊ូ​ម​មូ​ហា​ឃុំ​ណា​ខៃ​ស្រុក​តាន​ស៊ូ​ម​ខេត្ត​អ៊ូ​ប៊ុន​រ៉ា​ត​ថា​នី​ប្រទេស​ថៃ​។​ប្រភព​បន្តថា​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ជនជាតិ​ថៃ​រូបនោះ​ដើរ​សំដៅទៅ​រថយន្ត​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូ​ហ្គ័​រហើយ​ក៏​វាយយកៗ​តែម្តង​បណ្តាល​ឲ្យ​បែក​កញ្ចក់​ខាងមុខ​និង​កញ្ចក់​ចំហៀង​ខ្ទេច​ដោយ​មិនដឹង​មូលហេតុ​។​

បច្ចុប្បន្ន​ជនសង្ស័យ​សមត្ថកិច្ច​កំពុង​នាំទៅ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្ពង​ដោយ​ជនសង្ស័យ​គ្មាន​អត្តសញ្ញាណ​ជាប់​ខ្លួន​ឡើយ​ហើយ​បាន​ចូលមក​ប្រទេស​កម្ពុជា​តាម​ច្រក​កំរៀង​ទើបតែ​បាន​៤​ថ្ងៃ​ប៉ុណ្ណោះ​។​ចំពោះ​ករណីនេះ​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​


ទីតាំងផ្សាយពាណិជ្ជកម្ម