​ថៃ​បញ្ជូន​ពលរដ្ឋ​កម្ពុជា​ចំនួន​៥​នាក់​ឱ្យ​ត្រឡប់មក​ស្រុកកំណើត​វិញ

987
ចែករម្លែក

ដោយ​បាយ័ន​/​ឧ​ត្ត​រ​មានជ័យ​:​ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន​៥​នាក់​ត្រូវ​អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ឱ្យ​វិល​ត្រឡប់មក​ស្រុកកំណើត​វិញ​បន្ទាប់ពី​ជន​ទាំង​៥​នាក់​បាននាំគ្នា​ឆ្លងដែន​ដោយ​ខុសច្បាប់​ទៅ​កាប់​ឈើ​គ្រញូង​នៅក្នុង​ទឹកដី​ថៃ​ហើយ​ត្រូវបាន​ថៃ​ចាប់ខ្លួន​យកទៅដាក់​ពន្ធនាគារ​នៅ​ខេត្ត​ស៊ីសាកេត​ប្រទេស​ថៃ​។​

​ពិធី​ប្រគល់​ទទួល​នេះ​បាន​ធ្វើឡើង​នៅ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ​ក្នុងស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​កាលពី​វេលា​ម៉ោង​១៣​និង​៣០​នាទី​ថ្ងៃទី​១៨​ខែឧសភា​ឆ្នាំ​២០១៩​នេះ​។​សមត្ថកិច្ច​នគរបាល​ប្រចាំ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ​បាន​និយាយថា​ក្នុងចំណោម​ជន​ទាំង​៥​នាក់​នេះ​គឺមាន​៣​នាក់​ត្រូវបាន​ចាប់ខ្លួន​តាំងពី​ឆ្នាំ​២០១៦​មក​ម្លេះ និង​២​នាក់​ទៀត​ចាប់ខ្លួន​នៅ​ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​បាន​បន្តថា ជន​ទាំង​៥​នាក់​ដែល​ត្រូវបាន​ថៃ​បញ្ជូនមក​ស្រុកកំណើត​គឹ​មា​នទី​១ ឈ្មោះ ញ៉ែម ទិ​ប​ភេទ ប្រុស អាយុ ៣១​ឆ្នាំ ,​ទី​២ ឈ្មោះ យិន សំអឿន ភេទ ប្រុស អាយុ​៤៨​ឆ្នាំ​,​និង​ទី​៣ ឈ្មោះ ទ្រី ថា ភេទ ប្រុស អាយុ ៥០​ឆ្នាំ​។​អ្នក​ទាំង​៣​រស់នៅ ភូមិ​ត្រពាំង​បី ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២១​ខែមេសា​ឆ្នាំ​២០១៦​កន្លងទៅនេះ​ដោយ​ចូល​តាម​ច្រក​បុ​ស្បូវ​។​

សមត្ថកិច្ច​បាន​បន្តទៀត​ថា ចំណែក​២​នាក់​ទៀត​គឺមាន​ឈ្មោះ ព្រំ ខ្នា ភេទ ប្រុស អាយុ ៣៣ ឆ្នាំ​រស់នៅ​ភូមិ​រវាង​ឃុំ​ស្រែ​ជីក​ស្រុក​សំបូរ​ខេត្តក្រចេះ​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃ​១​ខែវិច្ឆិកា​ឆ្នាំ​២០១៨​។​ម្នាក់ទៀត​ឈ្មោះ​ភាព​ឡូត​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៨​ខែធ្នូ​ឆ្នាំ​២០១៨​។​អ្នក​ទាំង​២​ចូលទៅ​កាប់​ឈើ​គ្រញូង​តាម​ច្រក​បុ​ស្បូវ​។​

​បន្ទាប់ពី​ទទួល​ពី​ភាគី​ថៃ​រួចមក​ភាគី​កម្ពុជា​បាន​អប់រំ​និង​ណែនាំ​មិនឱ្យ​ឆ្លងដែន​ដោយ​ខុសច្បាប់​បែបនេះ​ទៀត​ទេ​ដោយ​ប្រថុយ​និង​គ្រោះថ្នាក់​ដល់​អាយុជីវិត​រួច​ឱ្យ​វិលត្រឡប់​ទៅផ្ទះ​ដើម្បី​ជួបជុំ​ក្រុមគ្រួសារ​វិញ​៕S/

​រូបភាព​:​ថៃ​បញ្ជូន​ពលរដ្ឋ​កម្ពុជា​ចំនួន​៥​នាក់​អោយ​ត្រលប់មក​ស្រុកកំណើត​បន្ទាប់ពី​ដោះលែង​ពី​ពន្ធនាគារ​៕​បាយ័ន​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ