អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​៤​នាក់ ព្រម​ចូលខ្លួន​មក​បំភ្លឺ​នៅ​តុលាការខេត្ត​

1070
ចែករម្លែក

ដោយៈ គ្រញូង / បាត់ដំបងៈ នៅ​ព្រឹក​ថ្ងៃទី​២១​ខែឧសភា​ឆ្នាំ​២០១៩ អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​៤​នាក់ បាននាំគ្នា​ចូលទៅ​សាលាដំបូង​ខេត្ត តាម​ការកោះហៅ​របស់​តុលាការ ពាក់ព័ន្ធ​ករណី​ប្រឆាំង​សាលដីកា​តុលាការ​កំពូល​។​

​លោក គី ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញារង​អម​អយ្យការ​សាលាដំបូង​ខេត្ត បានឱ្យដឹងថា អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៥​នាក់ រួមមាន​៖ ១.​លោក ស៊ុន ចម្រើន អតីត​មេឃុំ​ពាម​ឯក​ស្រុក​ឯក​ភ្នំ​។ ២.​លោក ភឿ​ក ឡំ អតីត​មេឃុំ​សំរោង​ក្នុងស្រុក​ឯក​ភ្នំ​។ ៣.​លោក សុខ សុ​ភ័ ជំទប់​ទី​១​ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ និង​៤.​លោកស្រី នី រំដួល អតីត​មេឃុំ​ព្រែក​ហ្លួង​ស្រុក​ឯក​ភ្នំ​។​

​លោក​ព្រះរាជអាជ្ញារង​បាន​បញ្ជាក់ថា កាលពី​សប្តាហ៍​មុន​មាន​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១៧​នាក់ ត្រូវបាន​តុលាការខេត្ត​កោះហៅ​ឱ្យ​ចូលមក​បំភ្លឺ ជុំវិញ​ការបំពាន​ទៅនឹង​សាលដីកា​របស់​តុលាការ​កំពូល ដែល​ហាមឃាត់​មិនឱ្យ​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​សកម្មភាព​នយោបាយ ប៉ុន្តែ​ពួកគេ​នៅតែ​បំពាន​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម