ត្រង់ភ្លឹង​ដូច​កូនទាហាន ពិត​ជាមាន​វិន័យ​ល្អ​មែន​

1361
ចែករម្លែក

ក្ងាន​កាណាដា​ពីរ​ក្បាល​ត្រូវគេ​ប្រទះឃើញ​ដឹកនាំ​កូនតូចៗ​របស់​ពួកវា​ដែលមាន ចំនួន​រហូតដល់​ទៅជា​ង ៥០ ក្បាល​ចុះ​ហែល​ទឹក​ក្រោម​ពន្លឺ​ថ្ងៃ ហើយ​អ្វី​គួរឱ្យកត់សម្គាល់ គឺ​កូនៗ​របស់​ពួកវា​បាន​ហែល​តម្រង់​ជួរ​គ្នា​ត្រង់​ដូច​កូនទាហាន​បាន​យ៉ាង​ល្អ និង​មានរបៀបរៀបរយ​គួរឱ្យភ្ញាក់ផ្អើល​។​
​ ​
​ទិដ្ឋភាព​ប្លែក​ភ្នែក​នេះ​កើតឡើង​នៅ​តំបន់រ​ម្មណី​យ​ដ្ឋា​ន Ricjkamsworth Aquadrome ក្នុង​ក្រុង​វែ​ត​ហ្វ​ដ (Watford) សង្កាត់​ហឺត​ហ្វ​ដ​សៀ (Hertfordshire) ប្រទេស​អង់គ្លេស កាលពីពេល​ថ្មីៗ​នេះ​។
​ ​
អ្នក​នៅ​ទីនោះ​និយាយថា ក្ងាន​ទាំងនេះ​ប្រហែលជា​នាំ​កូន​ស្វែងរក​ចំណី ព្រោះ​ជាធម្មតា ក្ងាន​កាណាដា ចំណាយពេល​ស្វែងរក​ចំណី​លើសពី ១២​ម៉ោង​ក្នុង​មួយថ្ងៃ​អំឡុងរដូវ​ផ្កា​រីក​៕/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ