​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ភ្លាម​នៅ​ក្រុង​ច្បារមន​

1061
ចែករម្លែក

(​កំពង់ស្ពឺ​)៖​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​នឹង​កន្លែង​នៅលើ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​៤៣.៤៤​ស្ថិតក្នុង​ភូមិ​រលាំង​សង្កែ​សង្កាត់​សុ​ព័រ​ទេព​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​។​ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​២២​ខែសីហា​ឆ្នាំ​២០១៧​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​ហី​ុ​ណូ​ព​ណ៏​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ​3C3132​អ្នក​បេ​ី​កបរ​មិន​ស្គាល់​អត្តសញ្ញាណ​បេ​ី​កបរ​ពី​កេ​ី​តទៅ​លិច​លុះ​មកដល់​ចំណុច​ខាងលើ​បាន​បុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​ប៊ិច​ព​ណ៏​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BK5574​បញ្ច្រាស់ទិស​គ្នា​ពេញទំហឹង​បណ្ដាល​ឲ្យ​អ្នក​បេ​ី​ក​ម៉ូតូ​ស្លាប់​នៅ​ហ្នឹង​កន្លែង​។​

​ក្រោយពី​កើតហេតុ​អ្នកបើករថយន្ត​ចុះ​រត់គេចខ្លួន​បាត់​សព​ត្រូវបាន​សមត្ថកិច្ច​ទាក់ទង​ទៅ​ក្រុមគ្រួសារ​ឲ្យ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​ចំណែក​រថយន្ត​និង​ម៉ូតូ​សមត្ថកិច្ច​ធ្វើការ​វាស់វែង​និង​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខេត្ត​រង់ចាំ​ការដោះស្រាយ​ជា​ក្រោយ​៕​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​


​រថយន្តបុក​ម៉ូតូ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៖​រូបថត​សុខ​សុ​ភ័​ណ្ឌ​


​ ​ ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ