ជនពិការ​ខេត្ដ​រតនគិរី​មិនទាន់​មានផ្ទះ​សម្រាប់​រស់នៅ​ឱ្យបាន​ត្រឹមត្រូវ​នៅឡើយ​

1393
ចែករម្លែក

(​រតនគិរី​)៖​អតីត​យុ​ទ្ទ​ជនពិការ​រាប់សិប​នាក់​នៅ​ខេត្ដ​រតនគិរី​បាន​ត្អូញត្អែ​ថា​នៅ​មិនទាន់​ទទួលបាន​ផ្ទះ​សម្រាប់​រស់នៅ​ឱ្យបាន​ត្រឹមត្រូវ​នៅឡើយ​ទេ​រហូតមកដល់​និង​ឆ្នាំ​២០១៧​។​ប៉ុន្ដែ​ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ដ​បញ្ជាក់ថា​ផ្ទះ​ដែល​ធ្វើ​ជូន​ពួកគាត់​មានតែ​៤០​ខ្នង​ចំណែក​អតីត​យុ​ទ្ទ​ជន​មាន​ដល់​ទៅ​១៥១​នាក់​។​

លោក​ហឹម​សើ​ជា​អតីត​យោធា​សម័យ​ខ្មែរក្រហម​នៅ​កងពល​លេខ​១៩៦.​ង​២​វរ​:​សេនា​តូច​ប្រចាំការ​នៅ​ខេត្ដ​ប៉ៃលិន​។​នៅ​ឆ្នាំ​១៩៨៤​លោក​បាន​ធ្លាក់ខ្លួន​ជា​ជនពិកា​ជើង​ខាងឆ្វេង​ដោយសា​គ្រាប់កាំភ្លើង បច្ចុប្បន្ន​បាន​ស្នាក់នៅ​ភូមិ​ថ្មី​សង្កាត់​ឡា​បាន​សៀក​ក្រុង​បាន​លុង​។​

លោក​បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹងថា​កាលពី​ឆ្នាំ​២០១០​លោក​បានដាក់​ពាក្យ​ទៅ​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​យុវនីតិសម្បទារ​ខេត្ដ​រតនគិរី​ដើម្បី​ស្នើសុំ​ផ្ទះ​និង​ដី​មួយកន្លែង​នៅ​ឃុំ​ត្រពាំង​ក្រហម​ក្នុងស្រុក​កូន​មុំ​ដែលជា​គំរោង​របស់​សមាគម​អតីតយុទ្ធជន​កម្ពុជា​។​

​លោក​ហឹម​សើ​បាន​បន្ដ​ឱ្យដឹងទៀតថា​លុះ​មកដល់​ចុងឆ្នាំ​២០១៥​រដ្ឋលេខាធិការ​ក្រសួង​ដែនដី​នគរូបនីយកម្ម​និង​សំណង​រួមមាន​ប្រធាន​មន្ទីរ​សង្គមកិច្ច​ហើយ​និង​អាជ្ញាធរខេត្ត​បាន​ចុះទៅ​ចែក​ផ្ទះ​និង​ដី​ដែលមាន​ទីតាំងនៅ​ស្រុក​កូន​មុំ​នោះ​ឱ្យ​ដល់ដៃ​អតីតយុទ្ធជន​ចំនួន​១៣១​នាក់​។​ចំណែក​២០​នាក់​រួម​និង​រួប​លោក​ដែរ​គឺ​មិន​បានទទួល​ផ្ទះ​ឡើយ​គឺ​បានតែ​ដី​ទំហំ​៤០​ម៉ែត្រ​គុណ​និង​៥០​ម៉ែត្រ​រួម​និង​ដីចម្ការ​ពីរ​ហិកតា​តែ​ប៉ុ​ណោះ​។​

​លោក​ហ៊​ត​ស៊ុន​ហោ​ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​យុវ​និតិ​សម្បទារ​ខេត្ដ​រតនគិរី​បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​២០១៧​ថា​រឿង​ចែក​ផ្ទះ​និង​ដី​បង្កបង្កើនផល​ដល់​បង​ប្អូន​អតីតយុទ្ធជន​ពិកា​កាលពី​ចុងឆ្នាំ​២០១៥​នោះ​គឺធ្វើឡើង​មិនបាន​គ្រប់គ្នា​មែន​គឺ​ដោយសារ​អ្នកដាក់ពាក្យ​ស្នើសុំ​មានឈ្មោះ​ក្នុង​បញ្ជី​ជា​ផ្លូវការ​ចំនួន​១៥១​នាក់​ឯណោះ​ហើយ​ចំណែក​ផ្ទះ​មាន​ចំនួន​តែ​៤០​ខ្នង​។​

​លោក​ប្រធាន​មន្ទីរ​សង្គមកិច្ច​បានបញ្ជាក់​បន្ថែម​ឱ្យដឹងទៀតថា​ផ្ទះ​ដែល​សង់​ជូន​អតីតយុទ្ធជន​នោះ​មិនមែនជា​គំរោង​របស់​ថ្នាក់ជាតិ​ទេ​។​ប៉ុន្ដែ​ខាង​ក្រសួង​សូ​រិ​យោ​ដី​លោក​បាន​ចំណាយ​ប្រាក់​មួយចំនួន​ដើម្បី​រួមចំណែក​ជួយ​ដល់​បងប្អូន​យោ​ធិ​ពិកា​និង​អតីតយុទ្ធជន​គឺ​បានត្រឹមតែ​៤០​ខ្នង​ប៉ុ​ណោះ​។​

គណ​:​កម្ម​ការ​កាលណោះ​សម្រេច​ធ្វើការ​ចាប់ឆ្នោត​ដើម្បី​យុតិធម៌​។​ពេលនោះ​មាន​បងប្អូន​ខ្លះ​ចាប់​មិនបាន​ផ្ទះ​ប៉ុន្ដែ​គេ​ទទួលបាន​ដី​សម្រាប់​សង់​លំនៅដ្ឋាន​និង​ដីចម្ការ​ពីរ​ហិកតា​ដែរ​។​
​ទោះជា​យ៉ាងនេះ​ក្ដី​បងប្អូន​អតីតយុទ្ធជន​ចំនួន​២០​នាក់​ដែល​មិនបាន​ទទួល​ផ្ទះ​ពី​សមាគម​អតីតយុទ្ធជន​កម្ពុជា​នោះបាន​សំណូមពរ​ទៅ​រាជ្យ​រដ្ឋាភិបាល​ដែលមាន​សម្ដេច​ហ៊ុនសែន​ជា​ប្រមុខ​មេ​ត្ដា​ជួយ​ធ្វើ​ផ្ទះ​នៅលើ​ដី​ដែលមាន​ស្រាប់​នៅ​ស្ថិតនៅ​ទីតាំង​ដូចខាងលើ​ដើម្បី​បានឱ្យ​ពួកគាត់​បានរស់នៅ​ឱ្យបាន​ត្រឹមត្រូវ​ដូច​អ្នក​ដ៏​ទៃ​ដែរ​៕ ​ដោយ ៖បាន​លុង

ជនពិការ​ខេត្ដ​រតនគិរី​មិនទាន់​មានផ្ទះ​សម្រាប់​រស់នៅ​ឱ្យបាន​ត្រឹមត្រូវ​នៅឡើយ

ទីតាំងផ្សាយពាណិជ្ជកម្ម