អ្នកដឹងទេថា! ក្នុងមួយថ្ងៃថ្មក្រួសនិងខ្សាច់ដឹកចូលក្នុងទីក្រុងព្រះសីហនុប៉ុន្មានរថយន្តធំៗ?

843
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ ការអភិវឌ្ឍរីកចម្រើនដូចព្យុះលើវិសយ័អចលនះទ្រព្យ សំណង់ថ្មីៗរីដូចផ្សឹត នឹកស្មានមិនដល់ ទីក្រុងព្រះសីហនុសព្វថ្ងៃក្លាយជាទីក្រុងជប់។ នេះតាមការអះអាងរបស់ពលរដ្ឋ។

ដោយសារវិសយ័សំណង់មានការរីកចម្រើនបែបនេះ វិសយ័ផ្សេងៗត្រូវបានរាំងស្ទះជាអន្លើៗ ដូចជាវិសយ័ទេសចរណ៍ វិសយ័បរិស្ថានអនាម័យ វិសយ័ហេដ្ឋារចនាសម្ពន្ធ័ ទឹកភ្លើង និងចរាចរក្នុងទីក្រុងសុទ្ធតែមានការប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋទាំងអស់។

មន្ត្រីជំនាញខាងសំណង់ម្នាក់សុំមិនបញ្ចេញឈ្មោះបាននិយាយថា ថ្មក្រួសនិងខ្សាច់ នាំចូលមកទីក្រុងព្រះសីហនុមានប៉ុន្មានឡានកង់ដប់ ក្នុងរយៈពេល២៤ម៉ោង(១ថ្ងៃ)នេះយើងមិននិយាយពីការនាំចូលនៅសុីម៉ងត៍ ដែក ឥដ្ឋ និងវត្ថុសំណង់ផ្សេងៗទៀតផង។

ប្រភពដដែលបានបន្តរថា ថ្មក្រួស និងខ្សាច់ មានចំនួនមិនតិជាង៥០០០ឡានកង់ដប់នោះទេ ក្នុងរយៈពេល២៤ម៉ោង ដែលមានទិសដៅមកទីក្រុងព្រះសីហនុ។

មតិផ្ទុយគ្នារវាងក្រុមអ្នកវិភាគតាមតុកាហ្វេ បានលើកឡើងថា ទីក្រុងព្រះសីហនុ បានក្លាយជាទីក្រុងទំនើប អាចប្រកួតប្រជែងជាមួយអន្តរជាតិបានអំឡុងពេល៥ឆ្នាំខាងមុខនេះ។ ប៉ុន្តែមតិផ្ទុយមួយបានលើកឡើងថា មានការព្រួយបារម្ភ៥ឆ្នាំទៀត ពលរដ្ឋកម្ពុជា និងត្រូវដើរចេញពីទីក្រុងព្រះសីហនុ ទាំងអស់ដោយសារកំណើននៃជនបរទេស កាន់តែច្រើនឡើងៗ មូលហេតុមិនអាចរស់នៅចុះសម្រុងគ្នាបាន ជាក់ស្តែងដូចសព្វថ្ងៃ អ្នកក្រុងព្រះសីហនុបាននាំកូនចៅ ចាកចេញទៅរស់នៅស្រុកស្រែ និងតាមស្រុកកំណើតក្នុងខេត្តនានា អស់មួយចំនួនធំហើយដែរ៕B/