តុង​យ៉ាំ​ត្រី​

1755
ចែករម្លែក
  • 16
    Shares

+ គ្រឿងផ្សំ​
– ត្រី (ជា​ប្រភេទ​ត្រី​ធំៗ) (​ងាយស្រួល​ក្នុង​ការយក​ឆ្អឹង​ត្រី​ធ្វើជា​ទឹក​ស៊ុប​ត្រី​)
– ទឹក​ធម្មតា 900 ml
– ផ្សិត​អំបោះ 1 ខាំ​កន្លះ​
– ខ្ទឹមក្រហម​ធំៗ 2
– ខ្ទឹមស 3 កំពឹស​
– គល់​ស្លឹកគ្រៃ 2
– ធាង​ជី​វ៉ាន់ស៊ុយ 4 សរសៃ​
– មើម​ឆៃថាវ 1
– ប៉េងប៉ោះ 2
– ម្ទេស​ក្រៀម 6 គ្រាប់​
– ស្លឹក​ក្រូចសើច 10 សន្លឹក​
– រំដេង 1
– ទឹកត្រី 3 ស្លាបព្រា​បាយ​
– ស្ករស 1 ស្លាបព្រា​កាហ្វេ​
– អំបិល កន្លះ​ស្លាបព្រា​កាហ្វេ​
– ទឹកក្រូច​ឆ្មារ 45 ml

+ វិធី​ធ្វើ​
– ដំបូង​ចៀ​ត្រី​យក​ឆ្អឹង​សម្រាប់ធ្វើ​ទឹក​ស៊ុប និង​សាច់​ត្រី​ទុក​ដោយឡែក
– ហាន់​ខ្ទឹមក្រហម​ជា​ដុំៗ ខ្ទឹមស​ដំ គល់​ស្លឹកគ្រៃ​យកតែ​ដើម​កណ្ដាល​កាត់កង់ៗ ជី​វ៉ាន់ស៊ុយ​យកតែ ធាង ហាន់​មើម​ឆៃថាវ​ដុំៗ​
– យក​ឆ្អឹង​ត្រឹ​ដាក់​ក្នុង​ឆ្នាំង​រួច​ចាក់ទឹក​ធម្មតា​ចូល ទុក​ឲ្យ​ទឹក​ក្ដៅ​បន្តិច រួច ដាក់​ខ្ទឹមក្រហម ខ្ទឹមស គល់​ស្លឹកគ្រៃ មើម​ឆៃថាវ ធាង​ជី​វ៉ាន់ស៊ុយ ចំណែក​ម្ទេស​ក្រៀម ប្រសិនបើ​ចង់​ហិ​រ​ខ្លាំង​ហែក​វា​ឲ្យ​ចេញ​គ្រាប់ រួច​ដាក់ចូល ក្នុង​ឆ្នាំង (​បើ​ចង់​ហិ​រតិ​ច​ហែក​វា​តែ​1 ឬ 2 ដាក់ចូល​ក្នុង​ឆ្នាំង​) ទុក​រម្ងាស់​រយៈពេល 45 នាទី បន្ទាប់មក​ស្រង់​គ្រឿង នឹង​ឆ្អឹង​ត្រី​ចេញ​ឲ្យ​អស់
– យក​គល់​ស្លឹកគ្រៃ​ខាង​គល់ រំដេង ដាក់ចូល​ឆ្នាំង​ស៊ុប​រម្ងាស់ដែលពី​ឆ្អឹង​ត្រី រួច​ដាក់​ស្លឹក​ក្រូចសើច (​ញីៗ​វា​ឲ្យ​ចេញ​ក្លិន​សឹម​ដាក់​) ទុក​វា 3 ទៅ 4 នាទី​រួច​ស្រង់ រំដេង​ចេញ
– ដាក់​ទឹកត្រី ស្ករស ផ្សិត​អំបោះ ប៉េងប៉ោះ និង​សាច់​ត្រី​ចូល ទុក​ឲ្យ​ឆ្អិន​ត្រី រួច​បិទ​ភ្លើង​ដាក់​ទឹកក្រូច​ឆ្មារ​ចូល ថែម​អំបិល និង​ស្លឹក​ជី​វ៉ាន់ស៊ុយ​រួច​ជាការ​ស្រេច ៕ ប្រភព​: Hot Thai Kitchen​