បុរសម្នាក់ទាញកាំបិតផ្គាក់កាប់ក្បាលប៉ូលិសត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការ

813
ចែករម្លែក

ដោយៈសុខុន/ស្ទឹងត្រែង ៖ មន្ត្រីប៉ុស្តិ៍រដ្ឋបាលឃុំស្ដៅស្រុកសេសានម្នាក់បានរងរបួសក្បាលដោយសារបុរសម្នាក់ទៀតទាញកាំបិតផ្គាក់កាប់ពីក្រោយ ពេលកំពុងអង្គុយផឹកកាហ្វេមើលទូរទស្សន៍។ ករណីនេះកើតឡើងកាលពីថ្ងៃទី ២២ ខែឧសភាឆ្នាំ ២០១៩។

បន្ទាប់ពីមានហេតុការណ៍កើតឡើង កម្លាំងនគរបាលខេត្តស្ទឹងត្រែងបានឃាត់ខ្លួនជនសង្ស័យ មកសាកសួរនិងបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត។

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសសង្ស័យ លៀង ដាន អាយុ៣២ឆ្នាំ រស់នៅឃុំជាមួយគ្នា។ រីឯជនរងគ្រោះឈ្មោះ ថន ចិត្រា ជាមន្រ្តីនគរបាលប៉ុស្តិ៍ឃុំស្តៅ។

នៅថ្ងៃកើតហេតុជនសង្ស័យកាប់លើមន្តី្រនគរបាលម្នាក់ពីក្រោយខ្នងចំក្បាល ខណៈមន្ត្រីនគរបាលកំពុងអង្គុយផឹកកាហ្វេមើលទូរទស្សន៏នៅភូមិស្តៅ។ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តស្ទឹងត្រែង។

យោងតាមចម្លើយរបស់ជនសង្ស័យថា ជនរងគ្រោះនិងជនសង្ស័យមិនដែលធ្លាប់មានទំនាស់ជាមួយគ្នាពីមុនមកទេ។ តែមកដល់ថ្ងៃទី២២ ឧសភា ២០១៩ ដោយជនសង្ស័យបានលឺពាក្យពីជនរងគ្រោះថាបបួលជនសង្ស័យវ៉ៃគ្នា។ ខណៈពេលដែលជនសង្ស័យកំពុងដេកលេងនៅក្រោមផ្ទះយាយម្នាក់ក្នុងភូមិ ដែលនៅឆ្ងាយពីកន្លែងអង្គុយលេងរំលងផ្ទះមួយខ្នង។ នៅក្នុងចម្លើយរបស់ជនសង្ស័យបានបន្ថែមថា បើរូបលោកជាជនសង្ស័យមិនមករកជនរងគ្រោះទេ ជនរងគ្រោះនិងជេរប្រមាថខ្លួន៕B/


អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ