ព័ត៌មាន​ក្តៅគគុក​

753
ចែករម្លែក

​ឯកឧត្តម Prokopis Pavlopoulos ប្រធានាធិបតី​ក្រិ​ក បាន​មានប្រសាសន៍ថា អរិយធម៌ ពិតប្រាកដ​ត្រូវ​ចាត់ទុក​មនុស្ស​ជា​គោល អរិយធម៌​ពិតប្រាកដ​គោរព​ភាព​ពិពិធ​កម្ម អរិយធម៌​ពិតប្រាកដ​យកចិត្តទុកដាក់​ដល់​ការសន្ទនា ។ អរិយធម៌​ផ្សេងៗ​ត្រូវបង្កើត ស្ពាន​ផ្លាស់ប្តូរ​គ្នា នេះ​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការធ្វើ​កិច្ចសហប្រតិបត្តិការ ។​

​ឯកឧត្តម Phinij Jarusombat អតីត​ឧបនាយករដ្ឋមន្ត្រី​ថៃ និង​ជា​ប្រធាន​គណៈកម្មាធិការ ជំរុញ​វប្បធម៌​ថៃ​-​ចិន បាន​លើក​ជា​មតិ​ថា វប្បធម៌ និង​អរិយធម៌​ជា​ស្ពាន​មួយ​ខ្សែ ។ តាមរយៈ​ស្ពាន​នេះ យើង​អាច​ជំរុញ​ការស្វែងយល់​គ្នា​ទៅវិញទៅមក រួមគ្នា​កសាង សហគមន៍​រួម​វាសនា​អាស៊ី និង​សហគមន៍​រួម​វាសនា​មនុស្សជាតិ​ទើប​អាច​សម្រេច នូវ​ការ​ឈ្នះ​-​ឈ្នះ​ពហុភាគី ។​

​ក្នុង​ពិធី​បើក​សន្និសីទ​ស្តីពី​ការសន្ទនា​អរិយធម៌​អ្នកសារព័ត៌មាន​ដែល​មកពី​ប្រទេស ទន្លេមេគង្គ​ច្រើន​បាន​សម្តែង​នូវ​ក្តី​សង្ឃឹមថា ប្រព័ន្ធ​ផ្សព្វផ្សាយ​នឹង​អាច​ដើរតួនាទី សំខាន់​ក្នុងការ​សន្ទនា​អរិយធម៌​រវាង​ប្រទេស​ទន្លេ​ឡាន​ឆាង​-​មេគង្គ ។ កាសែត​“​ខេត្ត យូ​ណាន​ប្រទេស​ចិន​” ដែល​រួមគ្នា​ផលិត​ដោយ​កាសែត​“​វៀងចន្ទន៍ ថែម​ស៍​” និង​ក្រុមហ៊ុន កាសែត​យូ​ណាន ដេលី គ្រុប បាន​ត្រូវ​បោះពុម្ពផ្សាយ​នៅ​ទូទាំងប្រទេស​ឡាវ ។ នេះ​បាន ធ្វើឱ្យ​លោក ធុង​លួ ទួន​សា​វ៉ាន់ និពន្ធ​នាយក​នៃ​ការ​សែត​“​វៀងចន្ទន៍ ថែម​ស៍​”​កាន់តែ យកចិត្តទុកដាក់​ដល់​តួនាទី​របស់​ភាសា​ក្នុងការ​សន្ទនា​អរិយធម៌ ។ លោក​បាន​បញ្ជាក់ថា អ្នកអាន​នៃ​ប្រទេស​ឡាវ​ចូលចិត្ត​អាន​កាសែត​“​ខេត្ត​យូ​ណាន​ប្រទេស​ចិន​” ចំណែកឯ ជនជាតិ​ចិន​នៅ​ប្រទេស​ឡាវ​ក៏​ចូលចិត្ត​អាន​កាសែត​នេះដែរ ។ កាសែត​“​ខេត្ត​យូ​ណាន ប្រទេស​ចិន​”​អាច​ផ្តល់ព័ត៌មាន​សំខាន់​ជាច្រើន​អំពី​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ឡាវ និង​ចិន ពិសេស​គឺ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ឡាវ និង​ខេត្ត​យូ​ណាន ដែល​បាន ជំរុញ​ការផ្លាស់ប្តូរ និង​ការស្វែងយល់​គ្នា​ទៅវិញទៅមក ។ ខ្ញុំ​សង្ឃឹមថានឹង​អាច​បង្កើន កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ជាមួយ​ក្រុមហ៊ុន​កាសែត​យូ​ណាន ដេលី នាពេលខាងមុខ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម