​បើករថយន្ត​បុក​ថ្ម​ទ្រូងផ្លូវ​បាក់​អស់​១​កង់ ​រថយន្ត​ខ្ទេច​មុខ​

651
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​រថយន្ត​ម៉ាក​កាមរី​ហាយ​ប្រ៊ីត ​បើកបរ​ដោយ​បុរស​ម្នាក់​ រួម​ដំណើរ​ជាមួយ​នារី​ម្នាក់ ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​បាក់​អស់​១​កង់​ ឯ​រថយន្ត​បង្ក​ខ្ទេច​មួយ​កំណាត់​មុខ ។ ករណីនេះ​បានកើត​ឡើង​នៅ​ស្តុប​ផ្សារ​អូឡាំពិក​ តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ​ ក្នុង​សង្កាត់​វាលវង់​ ខណ្ឌ​៧​មករា ​កាលពី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២៥ ​ខែឧសភា​ឆ្នាំ​២០១៩​។

​ក្រោយ​កើតហេតុ​ភ្លាមៗ ​ជនរងគ្រោះ​ទាំង​២​នាក់​បាន​ហៅ​ម៉ូតូ​កង់​បី​ឲ្យ​ជួយ​ជូនទៅ​កាន់​មន្ទី​រពេទ្យ​ដើម្បី​ព្យាបាល​របួស​។​ដោយឡែក​រថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅឯ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ ៕S/​Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ