​រថយន្ត​ឡិច​ស៊ី​ស​បើក​បុក​រថយន្ត​ទំនើប​ស្តា​រិច​ បណ្ដាលឱ្យ​រង​ការខូចខាត​

703
ចែករម្លែក

ដោយៈ​ចាន់តូ​-ភ្នំពេញៈ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​បង្កដោយ​រថយន្ត​ឡិច​ស៊ី​ស​GX470​ បាន​បុក​រថយន្ត​ម៉ាក ស្តា​រិច ចំ​បញ្ឆិត​ពីក្រោយ បណ្ដាល​ឲ្យ​រង​ការខូចខាត នៅ​ស្តុប​ស្ថានទូត​រុ​ស្ស៉ី កែង​នឹង​ផ្លូវ​សុធារស ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កាលពី​រំលង​អធ្រា​ត្រ ចូល​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៩ ។

​សាក្សី​បាន​ឲ្យ​ដឹងថា ដំបូង​គេ​ឃើញ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក ស្តា​រិច​CVX​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AY2814​បាន​បើកបរ​បណ្ដោយ​ផ្លូវ​រដ្ឋសភា​ទិសដៅ​ពី​កើតមក​លិច​ ហើយ​មក​ឈប់​ស្តុប​ក្រហម​ស្ថានទូត​រុ​ស្ស៉ី​។

ខណៈពេល​នោះ​ក៏មាន​រថយន្ត​បង្ក​ម៉ាក​GX470 ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AA-1907 ធ្វើដំណើរ​ស្រប​ទិស​គ្នា​មក​បុក​បញ្ឆិត​ពីក្រោយ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ស្តា​រិច​បណ្ដាល​ឲ្យ​រង​ការខូចខាត​រថយន្ត​ទាំង​២​គ្រឿង​យ៉ាងដំណំ តែ​មិន​បង្ក​ឲ្យ​មនុស្ស​រងរបួស​នោះ​៕S/​Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ