​សម្តេច​ក្រឡាហោម​ស ខេង​បញ្ជា​ឱ្យ​ស្នងការ​ខេត្ត​ក្រុង​មួយចំនួន​បង្ក្រាប​ល្បែងស៊ីសង

984
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ បាន បញ្ជា​ឱ្យ​ស្នងការ នគរ បាល​ខេត្ត មួយចំនួន​បង្ក្រាប ល្បែង ស៊ីសង ដែលមាន នៅក្នុង មូលដ្ឋាន របស់ ខ្លួន​ពីព្រោះ​មានការ​រិះគន់​ច្រើនណាស់​ថា​អាជ្ញាធរ​មិន​បង្ក្រាប​។​

​ការ​ថ្លែង​នេះ​នៅក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ​និង​ឆ្លង​សមិទ្ធផល​នានា​នៅ​វត្ត​នទី​ជោ​ត្ត​នា​រាម​(​ហៅ​វត្ត​ខ្យោ​កជើង​)​ស្ថិតនៅ​ក្នុងភូមិ​ខ្យោ​កជើង ឃុំ​ព​ពឹ​ស ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង នា​ព្រឹក​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៩ ។

សម្តេច ក្រឡាហោម ស ខេង បាន បញ្ជាក់​យ៉ាង​ដូច្នេះ ថា “​ល្បែង ស៊ីសង​ឥឡូវ​មាន គេ​ប្តឹង ច្រើន​គេ​តិះ​ទៀន នគរ បាល ថា ស្នងការ​ខេត្ត​នេះ ខេត្ត​នោះ ឬក៏ អាជ្ញាធរខេត្ត​នេះ ខេត្ត នោះ ធ្មេចភ្នែក​មិន​បង្ក្រាប​ល្បែង ជល់​មាន់ បាញ់​ត្រី អាប៉ោង ទឹក ភ្លៀង​”​។

​សូមជម្រាបថា នៅតាម​បណ្តា​រាជធានី ខេត្ត​មួយចំនួន​កើតមាន​ល្បែងស៊ីសង​ដូចជា​នៅ​រាជធានី​ភ្នំពេញ មាន​ល្បែង ទឹក ភ្លៀង បាញ់​ត្រី ល្បែងភ្នាល់​ជ្រក ក្រោម​ផ្លាក​អ៊ី​ធឺ ណេ​ត . ខេត្តបាត់ដំបង គឺ​ល្បែង​ទឹក ភ្លៀង ដែល​ពេញ និយម​….​។

ដោយសារតែ​ទីតាំង​ល្បែង ខ្លះ​មាន អ្នក ធំ​នៅ​ពី ក្រោយខ្នង ទើប​សមត្ថកិច្ច​មិន​ហ៊ាន បង្ក្រាប តែ​កន្លែង មិនមាន ខ្នងបង្អែក អាជ្ញាធរ បង្ក្រាប ដែល ជាហេតុ ធ្វើ​ឲ្យ មានការ​រិះគន់​ពី​សំណាក់​ប្រជា ពលរដ្ឋ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម