​អ្នកកាសែត​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពីបទ​ពាក់​ពន្ធ​ថ្នាំញៀន​

1038
ចែករម្លែក

(​ភ្នំពេញ​)៖​កម្លាំង​នគរបាល​ខណ្ឌទួលគោក​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​អ្នកកាសែត​ម្នាក់​ពីបទ​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​​និង​លុយ​ក្លែងក្លាយ​ខណៈ​រូបគេ​មានទំនាស់​ជាមួយ​អ្នករត់ម៉ូតូឌុប ។​ការឃាត់ខ្លួន​បានធ្វើ​ឡើង​នៅ​ចំណុច​មុខ​ដីឡូត៍ លេខ​៥ ផ្លូវ​លេខ​២៧១ក្រុមទី​២៣ ភូមិ​៧ សង្កាត់​ទឹក ល្អក់​ទី​១ ខណ្ឌទួលគោក​កាលពី​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៧​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​កម្លាំង​ល្បាត​របស់​នគរបាល​ប៉ុស្តិ៍​ទឹកល្អក់​ទី​១​ឃើញ​មាន​ទាស់​គ្នា​ក៏​ធ្វើ​អន្តរា​គម​ន៌​ឃាត់​សួរនាំ​ស្រាប់តែ​ជនសង្ស័យ​ខាងលើ​បាន​យក​កញ្ចប់​បារី​បោះចោល​។​ដោយមាន​ការសង្ស័យ​ក​ម្លាំ​ង​នគរបាល​បាន​រើស​កញ្ចប់​បារី​នោះមក​ពិនិត្យឃើញ​សុទ្ធតែ​ក្រដាសប្រាក់​ក្លែងក្លាយ​ហើយ​យើង​បាន​ត្រួតពិនិត្យ​ក្នុង​កាបូប​ដែល​ជនសង្ស័យ​កំពុង​ស្ពាយ​ក៏​ឃើញ​មាន​ក្រាម​ពណ៌​ស​ថ្លា​និង​ឧ​បករ​ណ៌​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​បន្ថែមទៀត​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ​តែម្តង ។​

​ប្រភព​ដដែល​បាន​បន្តថា​ជនសង្ស័យ​ឈ្មោះ ឃុន សី ហៅ ឌី ភេទ​ប្រុស អាយុ ៥១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ប្រធានការិយាល័យ​សា​រពព័ត៌មាន​”​កា​ពិត​”​ប្រចាំរាជធានី​ភ្នំពេញ ស្នាក់នៅ​ផ្ទះជួល​ចល័ត ក្នុងភូមិ​ត្រពាំង​ឈូក ផ្លូវ​លេខ​២៧១ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​វត្ថុតាង​ដែល​សមត្ថកិច្ច​ធ្វើការ​ដកហូត​រួមមាន​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៧​កញ្ចប់​(​តូច​៦​ធំ​១)​។​

ដប​កែច្នៃ​ជា​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​១​ប្រាក់​ដុល្លារ​សង្ស័យ​ក្លែងក្លាយ ចំនួន ៣២៥​ដុល្លារ​ដែល មាន​ក្រដាស​ប្រភេទ ១០​ដុល្លារ​ចំនួន ៣០​សន្លឹក​,២០​ដុល្លារ​
​ចំនួន​មួយ​សន្លឹក​និង​៥​ដុល្លារ​ចំនួន​មួយ​សន្លឹក​ប្រាក់​បាត​ថៃ​ចំនួន​៥.០០០​បាត​ដែលជា​ប្រភេទ​ក្រដាស​៥០០​បាត​ចំនួន​១០​សន្លឹក​។​-​ប័ណ្ណ​ព័ត៌មាន​ឈ្មោះ​”​ការពិត លេខ​091-18 ចុះ​ថ្ងៃទី​៣​ខែកុម្ភៈ​២០១៧ ដែលមាន​ឈ្មោះ ឃុន សី ចំនួន​មួយ​សន្លឹក ។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​បាន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​សាក សួរ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជ ធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕