បុរស​អាម៉េរិក ស្លាប់​លើ​កំពូលភ្នំ Everest ក្រោយ​ថតរូប​បង្ហោះ​បាន​ប៉ុន្មាន​ម៉ោង​

1202
ចែករម្លែក

អ្នក​ឡើង​ភ្នំ​គ្មាន​ជំនាញ​ជនជាតិ​អាម៉េរិក​ម្នាក់ បាន​ដួលសន្លប់​លើ​កំពូលភ្នំ​អេ​វើ​រ៉េ​ស (Mount Everest) ខណៈពេល​កំពុង​ថតរូប ហើយ​បាន​បាត់បង់​ជីវិត​នៅ​ប៉ុន្មាន​ម៉ោង ក្រោយមក​កាលពី​ថ្ងៃ​ពុធ ទី​២២ ខែឧសភា ជា​ថ្ងៃ​ដែលមាន​អ្នក​ឡើង​ភ្នំ​នេះ​ច្រើន​បំផុត​។​
​ ​
​លោក ដូ​ណា​ល់ លីន ឃែ​ស (Donald Lynn Cash) វ័យ ៥៥ ឆ្នាំ​មកពី​ទីក្រុង​ស៊ែ​ន​ឌី (Sandy) រដ្ឋ​យូ​ថា (Utah) សហរដ្ឋ​អាម៉េរិក បាន​ដួលសន្លប់​លើ​កំពូលភ្នំ​កម្ពស់ ៨.៨៤៨ ម៉ែត្រ​កាលពី​ថ្ងៃ​ពុធ ខណៈពេល​គាត់​កំពុង​ថតរូប​។​

​ករណី​ស្លាប់​របស់គាត់​ដែលជា​ករណី​ទី​៤ នៅលើ​ភ្នំ​អេ​វើ​រ៉េ​ស ក្នុងឆ្នាំនេះ បានកើត​ឡើង ខណៈ​អ្នក​ឡើង​ភ្នំ​ជាង ២០០ នាក់​កំពុង​ឡើង​ឆ្ពោះទៅ​កំពូល​ទាំងសងខាង​នៃ​ភ្នំ​នេះ កាលពី​ថ្ងៃ​ពុធ ដោយសារ​អាកាសធាតុ​ស្រឡះ​ល្អ​។​

​អ្នក​ឡើង​ភ្នំ​ជាច្រើន បាន​ត្អូញត្អែរ​អំពី​ការស្ទះ​ចរាចរណ៍​លើ​ភ្នំ​នេះ​កាលពី​ថ្ងៃអាទិត្យ សប្តាហ៍​កន្លងទៅ ដោយមាន​អ្នក​ឡើង​ភ្នំ​គ្មាន​ជំនាញ​ជាច្រើន និង​ពោរពេញ​ដោយ គំនរ​សំរាម​៕ ប្រែ​សម្រួលៈ ខុម