GGear​ក្រុមហ៊ុន​ចែកចាយ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដែល​ទទួលបាន​ISO9001:2015

908
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​ក្រុមហ៊ុន​ចែកចាយ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​GGear​ទទួលបាន​ISO9001:2015​។​នេះ​ជា​ក្រុមហ៊ុន​អេឡិចត្រូនិក​ដំបូង​គេ​បង្អស់​នៅក្នុង ប្រទេស​កម្ពុជា​ដែល​ទទួលបាន ISO 9001:2015​។​

កាលពី​ល្ងាច​នៅ​ថ្ងៃទី​២៧ ខែ ឧសភា ឆ្នាំ ២០១៩ ក្រុមហ៊ុន ជី​ហ្គៀ​(GGear)​បាន​ប្រារព្ធ​ពិធី​អបអរ​សា​រទ ដែល​ក្រុមហ៊ុន​ទទួលបាន​វិញ្ញ​បន​ប័ត្រ​ស្ដង់ដា​គ្រប់គ្រង​គុណភាព​ថ្នាក់​ISO9001:2015​នៅ​ទីស្នាក់ការ​កណ្ដាល​របស់​ក្រុមហ៊ុន រាជធានី​ភ្នំពេញ ។​

​ក្រុមហ៊ុន​ជី​ហ្គៀ​(GGear)​បានចាប់ផ្តើម​អាជីវកម្ម​របស់ខ្លួន​តាំងពី​ឆ្នាំ​២០១១​មកម្ល៉េះ​។​ក្រុមហ៊ុន​ចាប់​ផ្តើមដំបូង​ក្នុងនាម​ជា​តំណាង​ចែកចាយ​ផលិតផល​LGElectronics​នៅក្នុង​ប្រទេស​កម្ពុជា​ហើយ​មកដល់​ពេលបច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​បាន​បន្ថែម​នៅក្នុង​ការចែក​ចាយ​ផលិតផល​ចំនួន​ទៀត​ដូចជា ជណ្ដើរយន្ត​ម៉ាក HYUNDAI ELEVATOR, អំពូល​ភ្លើង LUCECO , ព្រឺ​ភ្លើង Master Plag , ផលិតផល ទ្វារ​បង្អួច LG Hausys,​ទូរ​សព្ទ​Energizer,​និង​កាលពី​ថ្មីៗ​នេះ​យើង​ក៏​ទទួលបាន​សិទ្ធ​ជា​អ្នក​តំឡើង​ចំណត​ឡាន​ប្រភេទ​អូ​តូ Auto car Parking AJ Dongyang Menics ផងដែរ ។

​ក្រុមហ៊ុន​ជី​ហ្គៀ​(GGear)​បានទទួល​សញ្ញប​ត្រ​ស្ដង់ដា​ISO9001:2015​ដែល​នេះ​គឺជា​ស្ដង់ដា​គុណភាព​លើ ប្រព​ន្ធ័​គ្រប់គ្រង​ហើយក៏​ជា ក្រុមហ៊ុន​ចែកចាយ​អេ​ឡិច​ត្រូ​និ​ច ដំបូង​គេ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ទទួលបាន​ស្តង់ដា​ISO9001:2015​នេះ​។​

ក្រុមហ៊ុន​ជី​ហ្គៀ​(GGear)​គឺជា​ក្រុមហ៊ុន​ដែល​បាន​បេ្ដ​ជ្ញា​ចិត្ត​បំពេញ​នូវ​តម្រូវការ​របស់​អតិថិជន​ដោយ​ផ្ដល់នូវ​ផលិតផល​និង​សេវាកម្ម​ដែលមាន​គុណភាព​ខ្ពស់​ដោយ​ផ្អែកលើ​គោលការណ៍​នៃ​ការគ្រប់គ្រង​គុណភាព​របស់ ISO 9001:2015 ។

ការខិតខំ​ប្រឹងប្រែងរ​បស់​ក្រុមហ៊ុន​ជី​ហ្គៀ​(GGear)​គឺ​ដើម្បី​ផ្ដល់ជូន​ផលិតផល​និង​សេវាកម្ម​ដែលមាន​គុណភាព​និង​សុ​វត្តិភាព​ដោយ​អនុលោម​ទៅតាម​ច្បាប់​ការបំពេញ​ចិត្តនឹង​សេចក្តីត្រូវការ​របស់​អតិថិជន​របស់​យើង​។​ការ​អនុវត្ដ​ន៍​នូវ​ស្ដង់ដា​គុណភាព របស់​ក្រុមហ៊ុន​ជី​ហ្គៀ (G Gear) ដែល​ជំរុញឱ្យមាន វប្បធម៌​គុណភាព ក្នុង​ការផ្ដល់​សេវាកម្ម​ដល់​អតិថិជន ការគោរព​ច្បាប់ បទ​ប​ញ្ញ​ត្ដិ​របស់​ប្រទេស ។​

ការពង្រឹង​សមត្ថភាព​ប្រព​ន្ធ័​គ្រប់គ្រង​ការធ្វើការ​ជា​ក្រុម​និង​ការលើកទឹកចិត្ត​អោយមាន​ការចូលរួម​លើក​កម្ពល់ ការទទួលខុសត្រូវ​ចំ​ពោះ​គុណភាព​នៃ​ផលិតផល និង សេវាកម្ម ក្នុងចំណោម​បុគ្គលិក​ទាំងអស់ និង ការរក្សា​នូវ​បរិស្ថាន​ការងារ ការគោរព​សិ​ទិ្ធ​គ្នា​ទៅវិញទៅមក ដើម្បី​ជំរុញអោយមាន​គំនិត​ច្នៃប្រឌិត និង​ការចូល​រួមរក្សា​សុខភាព សុ​វ​តិ្ថ​ភាព​បរិស្ថាន ។​

​តាម​ការបញ្ជាក់​របស់​ក្រុមហ៊ុន​សេចក្តីសម្រេច​របស់​អង្គការ​ISO​គឺធ្វើឡើង​បន្ទាប់ពី​ក្រុមហ៊ុន​បាន​អនុវត្ត​យ៉ាង​ខ្ជាប់​ខ្ជូ​នន តាម​ក្រមសីលធម៌​វិជ្ជាជីវៈ ក៏ដូចជា​ការគ្រប់គ្រង​បុគ្គលិក​ផ្អែកលើ​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ ចំនុច​ទាំងអស់​នេះហើយ​ដែល​ធ្វើអោយ​ក្រុមហ៊ុន ជី​ហ្គៀ (G Gear) ទទួលបាន​កំរិតស្ដង់ដា​អន្ដរជាតិ ISO 9001: 2015 ៕S/

​ចំណងជើង​រូ​បថ​តៈ​ក្រុមហ៊ុន​ចែកចាយ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច G Gear ទទួលបាន ISO 9001:2015​។​