​ឡាន​ដឹក​ខ្សាច់​ឡើង​ទួល​មិន​រួច​ថយក្រោយ​កិន​អ្នកជិះ​ម៉ូតូ​ស្លាប់​ម្នាក់​របួស​បួន​នាក់​

857
ចែករម្លែក

ដោយ​:​សុវណ្ណ​/​រតនគិរី​:​ឡាន​ដឹក​ដីខ្សាច់​មួយគ្រឿង​បាន​បើក​ឡើង​ផ្លូវ​ទួល​មិន​រួចហើយ​ថយក្រោយ​វិញ​បណ្ដាលឱ្យ​កិន​ម៉ូតូ​ប្រាំ​គ្រឿង​និង​ម៉ូតូ​រ៉ឺម៉ក​បណ្ដាលឱ្យ​ស្លាប់​ម្នាក់​របួស​បួន​នាក់​កាលពី​ថ្ងៃទី​២៧​ខែឧសភា​ឆ្នាំ​២០១៩​។​ជនរងគ្រោះ​ដោយសារ​ឡាន​ថយ​កិន​ស្លាប់​នោះ​សមត្ថកិច្ច​អត្ដ​សញ្ញាណ​នៅឡើយ​ទេ​តែ​គេ​ជា​ជនជាតិខ្មែរ​មាន​របរ​បើករថយន្ដ​ដឹក​ដី​ឱ្យ​ថៅកែ​ឈ្មោះ​ជា​បច្ចុប្បន្ន​ស្នាក់នៅ​ក្រុង​បាន​លុង​ខេត្ដ​រតនគីរី​។​

ប្រភព​បានឱ្យដឹងថា​កាលពី​រសៀល​ថ្ងៃទី​២៧​ខែឧសភា​នេះ​គេ​ឃើញ​ឡាន​បែន​ដឹក​ខ្សាច់​មួយគ្រឿង​ពាក់​ស្លាក់​លេខ​ភ្នំពេញ​3A8557​បើក​ចេញពី​ស្រុក​វ៉ឺ​ន​សៃ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​បញ្ចា​ស់ទិស​ជាមួយ​ម៉ូតូ​រ៉ឺម៉ក​កំពុង​ដឹក​សំបក​ផ្ទះ​។​

លុះ​ទៅដល់​កន្លែងកើតហេតុ​ត្រង់ចំណុច​ឡើង​ទួល​បឹង​កំសាន្ដ​ក្នុងភូមិ​ថ្មដា​សង្កាត់​បឹង​កន្សែង​ក្រុង​បាន​លុង​ឡាន​នោះ​បើក​ឡើង​ទួល​មិន​រួច​ក៏​ថយ​មក​ក្រោយ​វិញ​ហើយ​បាន​កិន​ម៉ូតូ​ចំនួន​ប្រាំ​គ្រឿង​និង​ម៉ូតូ​រ៉ឺម៉ក​មួយគ្រឿង​ទៀត​គួរឱ្យ​រន្ធត់​នៅ​កណ្ដាល​ក្រុង​បាន​លុង​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា​នៅ​ខណ​:​ពេល​នោះគេ​ឃើញ​អ្នកជិះ​ម៉ូតូ​រ៉ឺម៉ក​ម្នាក់​បាន​ធ្លាក់ចូល​នៅក្រោម​កងឡាន​នោះ​ហើយ​ស្លាប់​ភ្លាមៗ​ឯ​មនុស្ស​បួន​នាក់​បាន​រងរបួស​និង​មនុស្ស​មួយចំនួនទៀត​ដែល​រួម​ដំណើរ​បាន​បង្ខំ​ចិ​ត្ដលោត​ទម្លាក់​ទឹក​បឹង​រីឯ​ណែ​ក​តៃកុង​បាន​លោត​ចុះ​រត់​គេចខ្លួនបាត់​។​

​មន្ដ្រី​ប៉ូលីស​ចរាចរ​ណ៏​ខេត្ដ​រតនគិរី​ដែល​ចុះទៅ​វាស់វែង​បានឱ្យដឹងថា​ហេតុនេះ​បង្កឡើង​ដោយសារ​ឡាន​បែន​ដឹក​ខ្សាច់​នោះ​គឺ​អ្នកបើកបរ​មានកា​ធ្វេសប្រហែស​ដឹងថា​ឡាន​ដឹក​ធ្ងន់​ហើយ​ដល់​ចំណុច​ឡើង​ទួល​គេ​ពុំបាន​សាង​លេង​កម្លាំង​បែរជា​លោត​ចុះ​ទើប​ឡាន​នោះ​ថយ​មក​ក្រោយ​ជ្រុល​ទៅ​កិន​ម៉ូតូ​ចំនួន​ប្រាំ​គ្រឿង​និង​ម៉ូតូ​រ៉ឺម៉ក​មួយគ្រឿង​បណ្ដាលឱ្យ​កិន​ស្លាប់​មនុស្ស​ម្នាក់​និង​ប្រាប់​នាក់​រងរបួស​។​

​មន្ដ្រី​ប៉ូលីស​បាន​បញ្ជាក់ថា​ឡាន​បង្ក​និង​ម៉ូតូ​ចំនួន​ប្រាំ​គ្រឿង​ត្រូវបាន​រឹបអូស​យកទៅ​រក្សាទុក​នៅ​ស្នងការ​ដ្ខា​ន​ប៉ូលីស​ខេត្ដ​រតនគិរី​ដើម្បីឱ្យ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​តាមច្បាប់​ចរាចរ​ណ៏​ផ្លូវគោគ​។​ចំណែក​ជន​រងរបួស​បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ខេត្ដ​៕S/

​រថយន្ដ​ដឹក​ដីខ្សាច់​ដែល​បុក​មនុស្ស​ស្លាប់​ម្នាក់​នៅ​ក្រុង​បាន​លុង​(​រូបថត​ប្រាក់​សុវណ្ណ​)

ទីតាំងផ្សាយពាណិជ្ជកម្ម