ឡានធំ​មិន​ប្រកាន់​ស្តាំ​បុក​ឡានតូច​ចំ​ពីមុខ​ប្តី​ប្រ​ពន្ធ​របួសធ្ងន់​

853
ចែករម្លែក

ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ឡាន​យី​ឌុប បើក​មិន​ប្រកាន់​ស្តាំ ត្រូវ​ឡាន​ឡុ​ច​ស៊ី​ស​RX300​បុក​ចំ​ពីមុខ​ពេញទំហឹង​។​ករណីនេះ​កើតឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៥៨_៥៩​ស្ថិត​ក្នុងភូមិ​បន្ទាយឆ្មា​រ​ត្បូង​ឃុំ​បន្ទាយឆ្មារ​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​២៦​ខែឧសភា ឆ្នាំ​២០១៩ ។​

​មន្ត្រីនគរបាល​ចរាច​រណ៍​ស្រុក​ថ្មពួក បាន​ឲ្យ​ដឹងថា​: ៖​មុនពេល​កើតហេតុ ឡាន​ឡុ​ច​ស៊ី​ស RX300 ពាក់​ស្លាក​លេខ ភ្នំពេញ 2AN.4575​បានធ្វើ​ដំណើរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​មកដល់​ចំណុចកើតហេតុ មាន​ឡាន​យី​ឌុប ពាក់​ស្លាក​លេខ ចង្កូត​ស្តាំ PP.1845 បាន​បើក​ពី​លិចទៅ​កើត​រេ​ចង្កូត​មក​ខាងស្តាំ​ដៃ ត្រូវ​ឡាន​ឡុ​ច​ស៊ី RX 300 បុក​ពេញទំហឹង បណ្តាល​ឲ្យ​ឡាន​ទាំង​២​គ្រឿង​ធ្លាក់​ពីលើ​ផ្លូវ​ទាំង​២ ។​

​ប្រភព​ដដែល​បាន​បន្តថា​៖ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ អ្នកបើក​ឡាន​ឡុ​ច​ស៊ី​ស RX300 ជា​ប្តី​ឈ្មោះ​ខឹម​ធី​ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ​រស់នៅ​ភូមិ​អណ្ដូង​ខ្លុង​ឃុំ​គំរូ​ស្រុក​ថ្មពួក​រងរបួស​ធ្ងន់​បាក់​ចង្កេះ​នឹង​ប្រពន្ធ​រួម​ដំណើរ​ជាមួយ​បាក់ដៃ​ខាងឆ្វេង​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មពួក​៕S/

​រូបថត : ឡានធំ​មិន​ប្រកាន់​ស្តាំ​បុក​ឡានតូច​ចំ​ពីមុខ :​ប្តី​ន្រ​ពន្ធ​របួសធ្ងន់ ២​នាក់​(​រូប​:​ប​.​ជ័យ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម