ជនសង្ស័យ​៥​នាក់​ដែល​ឃាត់ខ្លួន​ដោយ​មន្ត្រី​បរិស្ថាន​នោះ​សារភាពថា​នគរបាល​ប៉ុស្តិ៍​យក​សាច់​ព្រៃ​ឱ្យ​ពួកគេ​ហូប​

795
ចែករម្លែក

​ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរី​៖​ជនសង្ស័យ​ចំនួន​៥​នាក់ ដែល​ជំ​ហ៊ាន​ដំបូង​ត្រូវគេ​សង្ស័យថា ជា​ក្រុម​ព្រានព្រៃ សម្លាប់សត្វ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​នោះ និង​ត្រូវ​រង​នូវ​ការពិន័យ ជាធម្មតា​ពី​សំណាក់​ស្ថាប័ន​បរិស្ថាន​ក្រោយ​រកឃើញថា​ពុំបាន​ជាប់​ពាក់ព័ន្ធ​និង​ការសម្លាប់​សត្វព្រៃ​ក្នុង​តំបន់ហាមឃាត់​។​

​ការឃាត់ខ្លួន​មនុស្ស​៥​នាក់​ធ្វើឡើង​គ្រា​ដែល​ពួកគេ​កំពុងស្នាក់នៅ​ក្នុង​ជំរុំ​កណ្តាល​ដែន​ជម្រក​ការពារ​សត្វព្រៃ​ស្រែ​ពក​ដោយមាន​ទាំង​សាច់សត្វ​ព្រៃ​នៅ​ជាមួយ​រួម​និង​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​ផង​នោះ​។​ជំរុំ​ត្រូវគេ​រកឃើញ​ស្ថិតនៅតាម​បណ្ដោយ​អូរ​ផ្លា​យ​ក្នុង​ឃុំ​ស្រែ​ហ៊ុយ​ស្រុក​កោះ​ញែក​ប្រហែល​៤​គីឡូម៉ែត្រ​ពី​ប៉ុស្តិ៍​ក្បាលដំរី​ហៅ​ប៉ុស្តិ៍​៤​កាលពី​ល្ងាច​ថ្ងៃទី​២៦​ឧសភា​ហើយ​ត្រូវ​បញ្ជូនទៅ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​ទាំងយប់ ដើម្បី​ស្រាវជ្រាវ​ពីបទ​ល្មើស​ពួកគេ​។​

​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​លោក​កែវ​សុភ​ក៌​បាន​ឲ្យ​ដឹងថា​មនុស្ស​ដែល​បាន​ឃាត់ខ្លួន​ទាំង​៥​នាក់​ជា​ប្រជាពលរដ្ឋ​នៅ​ខេត្តមណ្ឌលគិរី​ហើយ​ពួកគេ​បានផ្ដល់​ចម្លើយ​ថា​ពួកគេ​ចូលមក​ក្នុងព្រៃ​ក្នុង​បំណង​មក​អារឈើ​មិន​បានដាក់​អន្ទាក់​សត្វព្រៃ​ឬ​បរបាញ់​សត្វ​នោះទេ​។​ពួកគេ​ថា​សាច់សត្វ​ព្រៃ​ដែលមាន​ក្នុង​ជំរុំ​ពួកគេ​គឺមាន​មន្ត្រីនគរបាល នៅ​ប៉ុស្តិ៍​ក្បាលដំរី ឈ្មោះ ណាន ជា​អ្នក​ឱ្យ​ពួកគេ​ហូប ។

​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បញ្ជាក់ថា​ក្នុងករណីនេះ​មនុស្ស​ទាំង​៥​នាក់​មិនបាន​ប្រព្រឹត្ត​បទល្មើស​សត្វព្រៃ​នោះទេ​។​ប៉ុន្តែ​ពួកគេ​ក៏ត្រូវ​រង​ពិន័យ​ទៅតាម​ផ្លូវច្បាប់​ដែរ​ព្រោះ​ពួកគេ​បានដាក់​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​ចូល​ព្រៃ​ក្នុង​បំណង​អារឈើ​។​លោក​ថា​នៅ​ល្ងាច​ថ្ងៃទី​២៧​ឧសភា​នេះ​មនុស្ស​ទាំងអស់​កំពុង​បន្ត​ឃាត់ខ្លួន​នៅ​មន្ទីរ​បរិស្ថាន​ខេត្ត​ដដែល​ហើយនឹង​ត្រូវ​ដោះលែង​ក្រោយ​អប់រំ​និង​ពិន័យ​ទៅតាម​ផ្លូវច្បាប់​រួចរាល់​។​

​ពាក់ព័ន្ធ​និង​ឈ្មោះ​ណាន ជា​នគរបាល​បែ​ជាយ​កសាច់​សត្វព្រៃ​ទៅឱ្យ​ក្រុម​អ្នក​អារឈើ​ហូប​នោះ ត្រូវគេ​សង្ស័យថា​អាច​ជាប់​ពាក់ព័ន្ធ​និង​បទល្មើស​ព្រៃឈើ​នៃ​ក្រុមមនុស្ស​ទាំង​៥​ដែល​ផ្តល់​ប្រយោជន៍​អោយ​នគរបាល​ប៉ុស្តិ៍​ក្បាលដំរី​នោះ​ទើប​នគរបាល​ម្នាក់​នោះ​យកចិត្ត​បំ​នុ​ក​ទម្រុង​អ្នកប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​បែបនេះ​។​

ជាការ​កត់សម្គាល់​កាល​ពីថ្ងៃ​ទី​២២​ឧសភា​ថ្មី​នេះ នាយរង​ប៉ុស្តិ៍​ក្បាលដំរី​ម្នាក់​ឈ្មោះ​មុត ភី​នី ត្រូវបាន​គេ​បញ្ជាក់ថា​បាន​ឃុបឃិត​និង​ក្រុម​ជនជាតិ​វៀតណាម​ដែល​ដឹកនាំ​ដោយ​ឈ្មោះ​កឿង ប្រើប្រាស់​អាវុធ​ខុសច្បាប់​បាញ់​សត្វព្រៃ​ហូប​ខ្លះ​និង​ប​ញ្ជួ​ន​ទៅ​ប្រទេស​វៀតណាម​ផងដែរ​។​លើសពីនេះ​ឈ្មោះ​ភី​នី បែ​ជា​ប៉ុស្តិ៍​របស់​ស្ថា​ប័ណ​កា​ពារ​ព្រំដែន ទុក​សម្រាប់​ជនជាតិ​វៀតណាម ស្នាក់អាស្រ័យ ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​និង​សត្វព្រៃ​ថែមទៀត​។​

​ទោះជា​យ៉ាងណា​រស្មី​កម្ពុជា​នៅ​មិនទាន់​ទទួល​ការបំភ្លឺ​ពី​នាយ​និង​មន្ត្រី​នៃ​នគរបាល​ប៉ុស្តិ៍​ក្បាលដំរី​ឬ​ប៉ុស្តិ៍​០៤​នេះ​នោះទេ​។​មេបញ្ជាការ​វរៈ​សេនា​តូច​លេខ​៣០៣​លោក​ទិន​ស៊ីន​ក៏​ពុំ​អាច​ស្វែងរក​ការបញ្ជា​ក់បាន​នោះដែរ នៅ​ថ្ងៃទី​២៧​ឧសភា​នេះ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម