រថយន្តបុក​អ្នកជិះ​ម៉ូតូ​បណ្តាល​ឲ្យ​នារី​ម្នាក់​ស្លាប់​ម្នាក់ទៀត​របួស​ពេល​ចេញពី​ហែរ​ជំនូន​មង្គលការ​

1170
ចែករម្លែក

(​ភ្នំពេញ​)៖​រថយន្ត​ធំ​មួយគ្រឿង​បាន​បើក​បុក​អ្នកជិះ​ម៉ូតូ​បណ្តាល​ឲ្យ​នារី​ម្នាក់​ស្លាប់​ម្នាក់ទៀត​រងរបួស​ពេល​ចេញពី​ហែរ​ជំនូន​មង្គលការ​មួយ​នៅ​ភូមិ​ស្វាយប៉ាក​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ចំណុច​គល់ស្ពាន​ព្រែក​ព្នៅ​ផ្លូវ​លេខ​120K ក្នុង​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ​កាលពី​វេលា​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៧​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​នារី​ស្រស់ស្អាត​វ័យ​១៧​ឆ្នាំ​ម្នា​ក់បាន​ស្លាប់​បាត់បង់​ជិវិត​និង​នារី​ម្នាក់ទៀត​រងរបួស​ស្រាល​ក្នុង​គ្រោះថ្នាក់​ចរាចរ​រវាងរ​ថ​យន្ត​ដឹក​សាំង​ក្រុមហ៊ុន​សូ​គី​មិច​បាន​បើក​មក​គារ​ពីក្រោយ​រួច​ជ្រុល​បុក​និង​កិន​ពីលើ​យ៉ាង​ពេញទំហឹង​រួច​ព្យាយាម​បើក​គេចខ្លួន​រហូតដល់​ផ្លូវ​កប់​ស្រូវ​ទើប​សមត្ថកិច្ច​ឃាត់​ជាប់​។

​សាក្សី​បាន​ឲ្យ​ដឹងថា​នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ទាំង​២​នាក់​ខាងលើ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ZOOMER-X មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1FK-4641​បាន​ជិះ​តាម​បណ្តោយ​ផ្លូវ​លេខ​120K ទិសដៅ​ពី​កើ​តទៅ​លិច​។​

​លុះ​មកដល់​ចំណុចកើតហេតុ​ក៏​ស្រាប់​តែមាន​រថយន្ត​ដឹក​សាំង​របស់​ក្រុមហ៊ុន សូ​គិ​មុច មួយគ្រឿង បាន​បើក​មកពី​ក្រោយ​គារ​និង​បុក​បណ្តាល​ឲ្យ​ម៉ូតូ​ដួល រួច​ជ្រុល​ទៅ​កិន​លើ​នារី​រងគ្រោះ​ដែលមាន​វ័យ​១៧​ឆ្នាំ​ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម​ទាំង​ខ្លួន​នៅ​ក្មេង​វ័យ។ ចំណែក​នារី​ម្នាក់ទៀត​ដែល​រួម​ដំណើរ​ជាមួយ​រងរបួស​ស្រាល​។​ភ្លាមៗ​នោះ​រថយន្ត​បង្ក​មិនបាន​ឈប់​ឡើយ​បាន​បន្ថែម​ល្បឿន​បើក​គេចខ្លួន​រហូតដល់​ចំណុច​បណ្តោយ​ផ្លូវ​កប់​ស្រូវ​ក៏​ត្រូវបាន​សមត្ថកិច្ច​ខាង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់​ជាប់ ។​

​ក្រោយ​កើតហេតុ​សព​ត្រូវបាន​ក្រុមគ្រួសារ​មក​ទទួលយក​សព​ទៅ​តម្កល់ទុក​នៅ​វត្ត​តាំង​កសាង​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ចំណែក​រថយន្ត​និង​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​បានមក​វាស់​វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ការដោះស្រាយ​គ្នា​នៅពេល​ក្រោយ​តាមផ្លូវ​ច្បាប់ ៕ ដោយ ៖ហូ​សាន់​

​រថយន្តបុក​អ្នកជិះ​ម៉ូតូ​បណ្តាល​ឲ្យ​នារី​ម្នាក់​ស្លាប់​ម្នាក់ទៀត​របួស(រូប៖វ៉េបសាយ)

ទីតាំងផ្សាយពាណិជ្ជកម្ម