​ស្លាប់​ក្នុងពេល​យន្តហោះ​កំពុង​ហោះហើរ ដោយ​សារមាន​គ្រឿងញៀន​កូកាអ៊ីន​ពេញ​ពោះ​

1252
ចែករម្លែក

​បុរស​ជនជាតិ​ជប៉ុន​ម្នាក់​ដែល​មាន​គ្រឿងញៀន​កូកាអ៊ីន​ចំនួន​២៤៦ កញ្ចប់​នៅ​ពោះ​របស់គាត់ បាន​ស្លាប់​នៅ​អំឡុង​ពេល​យន្តហោះ​ដឹក​អ្នកដំណើរ បាន​កំពុង​ហោះហើរ​ពី​ចេញពី​​ទីក្រុង​បូ​ហ្គោ​តា ប្រទេស​កូឡុំប៊ី ទៅ​កាន់​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។ ក្រុម​អាជ្ញាធរ​បាន​និយាយដូចនេះ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៧ ​ខែ​ឧសភា ​នៅ​ប្រទេស​ម៉ិក​ស៊ិច​ភាគ​ខាងជើង​ ជា​ទីដែល​យន្តហោះ​នេះ​បាន​ចុះចត​ជាបន្ទាន់​។​

​ការិយាល័យ​រដ្ឋអាជ្ញារដ្ឋ​Sonora ប្រទេស​ម៉ិក​ស៊ិកបា​ននិយាយថា បុរស​ម្នាក់​ឈ្មោះ Udo “N” អាយុ​៤២​ឆ្នាំ នេះ​បាន​ចាប់ផ្តើម​ប្រកាច់​បន្ទាប់ពី​បាន​ធ្វើដំណើរ​ពី​ទីក្រុង​បូ​ហ្គោ​តា ទៅ​កាន់​ទីក្រុង​ម៉ិក​ស៊ី​កូ ស៊ី​ធី​ ហើយបន្ត​ដំណើរ​តាម​ជើងហោះហើរ​មួយទៀតទៅកាន់​ប្រទេស​ជប៉ុន​។

​ការិយាល័យ​នេះ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ពួក​អ្នក​បម្រើ​លើ​យន្តហោះ​បាន​កត់សម្គាល់ថា​មាន​មនុស្ស​ម្នាក់​ប្រកាច់​ ហើយ​បាន​សុំ​ការអនុញ្ញាត​ដើម្បី​ចុះចត​ជា​បន្ទាន់​នៅ​ទីក្រុង​ហែរ​ម៉ូ​ស៊ីឡូ ប្រទេស​ម៉ិក​ស៊ិក​។​

​នៅពេល​យន្តហោះ​បាន​ចុះចត​នៅ​ម៉ោង​២:២៥ ព្រឹក​កាលពី​ថ្ងៃ​សុក្រ​ គ្រូពេទ្យ​បាន​ឡើង​ចូលទៅ​ក្នុង​យន្តហោះ​នោះ ហើយ​បាន​ប្រកាសថា បុរស​នេះ​បាន​ស្លាប់​។​

​ការ​ធ្វើ​កោសល្យវិច័យ​បាន​រកឃើញ​ថា​ បុរស​នេះ​បាន​លេប​កូកាអ៊ីន​ចំនួន ២៤៦ កញ្ចប់​ចូលក្នុង​ពោះ​របស់គាត់ ដោយមួយ​កញ្ចប់​មាន​ប្រវែង​២,៥​សង់ទីម៉ែត្រ​។​

​ក្រុម​រដ្ឋ​អាជ្ញា​បាន​និយាយថា យន្ដហោះ​Aeromexico​ដែល​ហោះ​ចេញពី​ទីក្រុង​ម៉ិក​ស៊ី​កូ ស៊ី​ធី ទៅ​កាន់​ទីក្រុង​តូ​ក្យូ បាន​កំពុង​ដឹក​អ្នកដំណើរ​ផ្សេង​ទៀត​ចំនួន​១៩៨​នាក់ ហើយ​វា​បាន​បន្ត​ការហោះហើរ​របស់ខ្លួន បន្ទាប់​ពី​សាកស​ពបុរ​ស​នេះ​ត្រូវបាន​យកចេញ​៕​ដោយៈ​សុខា​/sn/Ha

សាកសព​បុរស​ជប៉ុន​ត្រូវបាន​សែង​ចេញពី​យន្ដហោះ Aeromexico​នៅ​អាកាសយានដ្ឋាន​ក្រុង​កាន់​គុន នៅ​ប្រទេស​ម៉ិក​ស៊ិក

ទីតាំងផ្សាយពាណិជ្ជកម្ម