គ.ជ.ប : គ្មានពាក្យបណ្តឹងចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣

633
ចែករម្លែក

ដោយ:មុន្នីរ័ត្ន/ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់គជប បានដឹងថា ក្រោយរយៈពេល ២ (ពីរ) ថ្ងៃ បន្ទាប់ពីថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោត ឬ/និងថ្ងៃបិទផ្សា យ លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតនៅការិយាល័យបោះឆ្នោតពាក់ព័ន្ធ គណៈកម្មការ រាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង ២៥ រាជធានី ខេត្ត គ្មានទទួលពាក្យបណ្តឹងណាមួយឡើយ។

គ.ជ.ប បានបន្តថា ចំពោះពាក្យបណ្តឹងពាក់ព័ន្ធនឹងគ្រប់អំពើបំពានលើបទប្បញ្ញតិ្តនៃជំពូកទី៣ ថ្មី (ទោសប្បញ្ញតិ្ត) នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ទាំងនៅថ្នាក់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ទាំងនៅថ្នាក់ គ.ជ.ប ក៏គ្មានទទួលពាក្យបណ្តឹងណាមួយដែរ។

សូមជម្រាបជូនថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ បានប្រព្រឹត្តទៅដោយរលូន គ្មានការរាំងស្ទះ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង ស្ថិតក្នុងបរិយាកាសសន្តិសុខ និងសណ្តាប់ធ្នាប់ល្អ៕B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ