​នៅ​ស្រុក​ស្នួល​សមត្ថកិច្ច​ឃាត់​ជនសង្ស័យ​ម្នាក់​និង​គ្រឿងញៀន​មួយចំនួន

582
ចែករម្លែក

ដោយ​៖​សេង​ឃួន​/​ខេត្តក្រចេះ​៖​កម្លាំង​នគរបាល​ស្រុក​ស្នួល​បាន​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្រែ​ចារ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​។​ការឃាត់ខ្លួន​នៅ​ភូមិ​ក្បាល​ត្រាច ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ​កាលពី​ថ្ងៃទី​២៨ ខែឧសភា​ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​ស្រុក​ស្នួល​បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​២៩​ខែឧសភា​ឆ្នាំ​២០១៩​ថា​ជនសង្ស័យ​ឈ្មោះ ស្ងួន សុខា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ក្បាល​ត្រាច​ឃុំ​ស្រែ​ចារ​ស្រុក​ស្នួល​ខេត្តក្រចេះ​។​

​សូមបញ្ជាក់ថា​សមត្ថកិច្ច​ឆែកឆេរ​រកឃើញ​វត្ថុតាង​នៅ​កន្លែងកើតហេតុ​រួមមាន​:​ម្ស៉ៅ​ក្រាម​ពណ៌​ស​ជា​គ្រឿងញៀន​មេ​តំ​ហ្វា​តា​ម៉ី​ន​ចំនួន​៧​កញ្ចប់​(០៥​កញ្ចប់​ធំ​,០២​កញ្ចប់​តូច​),​។​ជី​ញ្ជី​ង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​១,​។​ជ​រ័​កែរ​ច្នៃ​សម្រាប់​ចូក​គ្រឿងញៀន​ចំនួន​២,​ថង់​ប្លា​ស្ទីក​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន ។​
ទុយោ​ចំនួន​៧​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​,​បំពង់​កែវ​កែច្នៃ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​២,​កាំភ្លើង​កែច្នៃ​ចំនួន​២​ដើម​,​គ្រាប់កង់​មួយ​ប្រអប់​,​ទូរ​សព្ទ័​ចំនួន​២​គ្រឿង​និង​ប្រាក់​ចំនួន​១៥.០០០​រៀល​។​ម៉ូតូ​ចំនួន​១​គ្រឿង​។​មន្ត្រីនគរបាល​រូបនោះ​បានបញ្ជាក់​ថា​ជន​សង្ស័យ​រួមទាំង​វ​ត្ដុ​តាង​ត្រូវបាន​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​ខេត្ត​នៅ​ព្រឹក​ថ្ងៃទី​២៩​ខែឧសភា​ឆ្នាំ​២០១៩​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕S/


អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ