គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី​វៀតណាម​

850
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​នៅក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​និង​មិត្តភាព​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ក្នុង​ថ្ងៃទី​២​គឺ​នៅ​ព្រឹក​ថ្ងៃទី​២៩​ខែឧសភា​ឆ្នាំ​២០១៩​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន​ប្រធានរដ្ឋសភា​បាន​អញ្ជើញ​ដាក់​កម្រងផ្កា​និង​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី​វៀតណាម​នៅ​វិមាន​យុទ្ធជន​ពលី​និង​នៅ​វិមាន​រដ្ឋ​ហូ​ជី​មី​ញ​។​

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​និង​មិត្តភាព​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម រយៈពេល​បី​ថ្ងៃ គឺ​ពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩ តប​តាម​ការអញ្ជើញ របស់លោក​ស្រី ង្វៀន ធី​គីម​ងិន (NGUYEN THI KIM NGAN) ប្រធានរដ្ឋសភា​វៀតណាម​។​

កាលពី​រសៀល​ថ្ងៃទី​២៨​ឧសភា​សម្តេច​និង​លោកស្រី​ង្វៀន​ធី​គីម​ងិន​បាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី​និង​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋសភា​ប្រទេស​ទាំងពីរ​ផងដែរ​៕S/


ទីតាំងផ្សាយពាណិជ្ជកម្ម