​ចាប់​អ្នកលក់​គ្រឿងញៀន​បាន​ម្នាក់​ដកហូត​វត្ថុតាង​មួយចំនួន​

700
ចែករម្លែក

ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​កម្លាំង​អាវុធហត្ថ​១​ក្រុម​ចុះបង្ក្រាប​អ្នកលក់​គ្រឿងញៀន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នា​ក់នៅ​ចំណុច​មុខ​កាស៊ីណូ​ផ្កាយ​ប្រាំ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​ម៉ោង​៦​ល្ងាច ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៩ ។​

​លោក​វរសេនីយ៍ទោ​អ៊ុ​សា​ខន​នាយរង​សេនាធិការ​ប្រចាំការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ដឹកនាំ​អោយដឹងថា​: ជនសង្ស័យ​នោះ មានឈ្មោះ សូរ សូត្រ ហៅ ដុំ ភេទ ប្រុស អាយុ ៤៦​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប​រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​១​សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត​។​ដកហូត​វត្ថុតាង​មួយចំនួន​រួមមាន​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន ទឹកកក ចំនួន ៤​កូន​ថង់​តូច និង ១​ថង់​ធំ ស្មើ ៧៥.៤​ក្រាម ។​

គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​ចំនួន​៧​គ្រាប់​ស្មើ​០.៩៥​ក្រាម​ម៉ូតូ​ចំនួន​១​គ្រឿង​ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង​កាបូប​លុយ​ចំនួន​១​និង​ប្រាក់​បាត​ថៃ​ចំនួន​៦០០​បាត​ប្រាក់​ថៃ​។​ជនសង្ស័យ​ក្រោយពី​ឃាត់ខ្លួន​ហើយ​បាន​បញ្ជូនមក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​៕S/

រូបថត : បង្ក្រាប​អ្នលក់​គ្រឿងញៀន​បាន​ម្នាក់ ដកហូត​វត្ថុតាង​មួយ​ចំ​ព្លូ​កនៅ​ក្រុង​ប៉ោយប៉ែត (​រូប​: ប​.​ជ័យ​)​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ