លោក​សាស្ត្រាចារ្យ យូ​ស៊ី​អាគី អ៊ី​ស៊ី​ហ្សា​វ៉ា អញ្ជើញសម្តេចតេជោនាយករដ្ឋមន្រ្តីទៅធ្វើបឋកថានៅមជ្ឈមណ្ឌល​សូ​ហ្វីយ៉ា​អាស៊ី​

951
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​២៩ ខែ ឧសភា ឆ្នាំ​២០១៩នេះ​បាន​អនុ​ញ្ញា​ឱ្យ​លោក​បណ្ឌិត យូ​ស៊ី​អាគី អ៊ី​ស៊ី​ហ្សា​រ៉ា (Yoshiaki Ishizawa) សាស្ត្រាចារ្យ​នៅ​មជ្ឈមណ្ឌល​សូ​ហ្វី យ៉ា​អាស៊ី​សម្រាប់​ការស្រាវជ្រាវ​និង​ការអភិវឌ្ឍ​មនុស្ស​ចូលជួប​សម្តែង​ការគួរ​សមនិង​រំលឹក​នូវ​រឿងរ៉ាវ​ជា​អនុស្សាវរីយ៍​ពី​អតីតកាល​មួយចំនួន​។

​លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​៖ នៅក្នុង​ជំនួប​សម្តែង​ការគួរ​សមនេះ​លោក​បណ្ឌិត​សាស្ត្រា​ចា​រ្យ​បាន​គោរព​ថ្លែងអំណរគុណ​សម្តេ ច​តេ​ជោហ៊ុនសែនដែល​បានលើកឡើង​ពី​ការងារ​របស់លោក​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិ ការ អន្តរជាតិ​សម្របសម្រួល​ផ្នែក​គាំពារ​និង​អភិរក្ស​តំបន់​អង្គរ (ICC-Angkor) កាលពី​ឆ្នាំ​២០១៨​កន្លងទៅ​។

​លោក​បណ្ឌិត​សាស្ត្រាចារ្យ​ក៏បាន​លើកឡើង​ពី​ការងារ​ស្រាវជ្រាវ​និង​ចងក្រង​នូវ​សៀវភៅ​ស្តីពី​ប្រាសាទ​អង្គរ​ដែល​នឹង​បោះពុម្ព​ក្នុងពេល​ឆាប់ៗ​នេះ​។ លោក​បណ្ឌិត​បាន​ជម្រាប​សម្តេច​តេ​ជោ​ផងដែរ​ថា​គាត់​ពិត​ជាមាន​និស្ស័យ​ជាមួយ​ប្រទេស​កម្ពុជា​ណាស់​ហើយ​លោក​បាន​ថ្លែង​អំណរ គុណ​សម្តេច​តេ​ជោ​ដែល​បានផ្តល់​ឱកាស​ឱ្យ​លោក​បាន​ជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​ហើយ​និង​ការ​រាប់អាន​របស់​សម្តេច​ចំពោះ លោក​។​

​លោក​សាស្ត្រាចារ្យ​មានប្រសាសន៍ថា​កន្លងមក​នេះ​ការ​ស្រាវ​ស្រាវ​នៅ​ប្រាសាទ​អង្គរ​បាន​រកឃើញ​នូវ​វត្ថុ​បុរាណ​ជាច្រើន​។លោក​សាស្ត្រាចារ្យក៏បាន​រំលឹក​ពី​ទំនាក់ទំនង​រវាង​លោក​ជាមួយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។លោក​សាស្ត្រាចារ្យ​បានលើកឡើង​ថា​លោក​បាន​ស្គាល់​សម្តេច រយៈពេល ៣៥ ឆ្នាំ​ហើយ​។លោក​បាន​ជួប​សម្តេច​លើកដំបូង​នៅ​ឆ្នាំ​១៩៨៣នៅពេល​សម្តេច​នៅ​ធ្វើជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៅឡើយ​។ លោក​សាស្ត្រាចារ្យ​បាន​រំលឹកថា​នៅពេលនោះ​សម្តេច​តេ​ជោ​បាន​ណែនាំ​លោក​ឱ្យជួយ​ធ្វើយ៉ាងណា​ផ្ទេរ​នូវ​ចំណេះដឹង​លើ​ការស្រាវជ្រាវ​ទៅ ដល់​ប្រជាជន​កម្ពុជា​។ ឆ្លើយតប​សំណូមពរ​របស់​សម្តេច​តេ​ជោ​ក្នុង​រយៈពេល ៣៥ ឆ្នាំនេះ​លោក​បាន​បណ្តុះបណ្តាល​និស្សិត​បុរាណវិទ្យា នៅក្នុង​ប្រទេស​កម្ពុជា​បាន​ជាច្រើនរូប​។​ក្នុងនោះ​មាន​និស្សិត​បញ្ចប់​ថ្នាក់បរិញ្ញាប័ត្រ​ចំនួន ១៨ នាក់​និង​ថ្នាក់បណ្ឌិត​៧​នាក់​ហើយ​ពួកគេ​បាន ធ្វើ​ការងារ​នៅ​រមណីយដ្ឋាន​អង្គរ​។​

​ក្នុងជំនួប​នេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​មានប្រសាសន៍​រំលឹក​ពី​ទំនាក់ទំនង​រវា ងសម្តេច​ជាមួយ​លោក​សាស្ត្រាចារ្យ​ផងដែរ ។​សម្តេចតេ​ជោ​បាន​លើកឡើងថា​ការដែល​សម្តេច​បាន​ជួប​ជាមួយ​សាស្ត្រាចារ្យ​គឺមាន​រយៈពេល​យូរណាស់​មកហើយហើយ​អ្វីដែល​សម្តេច​បានស្នើសាស្ត្រាចារ្យ​ពី​ពេលនោះ​គឺ​ធ្វើយ៉ាងណា​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​នៅ​កម្ពុ ជា​ជាពិសេស​ជួយ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​បរិវេណ​ប្រាសាទអង្គរវត្ត​អាចមាន​មធ្យោបាយ​ស្វែងរក​ការងារ​ផងដែរ។​សម្តេច​តេ​ជោ​បន្តថា​សម្តេច​នៅតែ​ចងចាំ​ថា​ការងារ​អភិរក្ស​នេះ​គឺមាន​ការងារ​ពាក់ព័ន្ធ​ជាច្រើន​ជាពិសេស​រួមមាន​ទាំង​ការធ្វើអនុក្រឹត្យបញ្ឈប់​មិន​ឱ្យមា ន​រថយន្ត​ធំៗ​បើក​កាត់​តំបន់​អង្គរវត្ត​ជាដើម​វា​ជា​ការងារ​រួមគ្នា​។

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​មានប្រសាសន៍​ផងដែរ​ថា​នៅក្នុង​ជំនួប​កាលពី​ថ្ងៃ​ត្រង់នេះ​សម្តេច​បាន​អញ្ជើញ​កូនស្រី​របស់លោក អ៊ូ​បូ​ជី អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​គម្រប់​ខួប​២០​ឆ្នាំ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក អូ​ប៊ូ​ជី ទៅ​ទស្សនកិច្ច​នៅ​កម្ពុ ជា ។ សម្តេច​បាន​រំលឹកថា​កាលពី ២០ ឆ្នាំមុន​សម្តេច​បានធ្វើកា​រងារ​ជាមួយ​លោក កេ អូ​ប៊ី​ជី ដែលជា​នាយករដ្ឋមន្ត្រី​ដំបូង​គេ​បាន​បំពេញទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុ ជា​ក្នុង​ខែមករា​ឆ្នាំ​២០០០ក្រោយ​កម្ពុជា​បិទ​បញ្ចប់​ភ្លើងសង្គ្រាម​ពេលនោះលោក​សាស្ត្រាចារ្យ​ក៏បានអញ្ជើញ​ចូលរួម​ផងដែរ​។​២០​ឆ្នាំក្រោយ​សម្តេច​នៅតែ​ធ្វើ​ការងារ​ជាមួយ​លោក​សាស្ត្ រាចារ្យ​ក៏ដូចជា​កូនស្រី​របស់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក កេ អូ​ប៊ី​ជី ផងដែរ ។​

​លោក​សាស្ត្រាចារ្យ​បាន​អះអាង​នៅ​ចំពោះមុខ​សម្តេច​តេ​ជោ​ថា​លោក​នឹង​នៅតែ​បន្ត​ធ្វើការ​នៅ​មជ្ឈមណ្ឌល​សូ​ហ្វី​យ៉ា​អាស៊ី​ហើយនឹង​បន្តធ្វើ ការស្រាវជ្រាវ​និង​អភិវឌ្ឍ​នៅ​ប្រាសាទបុរាណ​ខ្មែរ​។ លោក​សាស្ត្រាចារ្យ​ក៏បាន​គោរព​អញ្ជើញសម្តេច​តេ​ជោ​ទៅ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​នេះ និង​ធ្វើ​ប​ឋ​កថា​ផងដែរ ។​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​ឯកភាព​និង​ទទួលយក​ការអញ្ជើញ​នេះ​ដើម្បី​ទៅ​ថ្លែង​ប​ឋ​កថា​នៅ​ទីនោះ​នៅក្នុងពេល វេលា​ដ៏​សមរម្យ​ណាមួយ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម