បុរស​ម្នាក់​មកពី​អាមេរិក​ដើម្បី​ចូលរួម​បុណ្យសព​ឪពុក​ត្រូវ​សមត្ថកិច្ច​ចាប់​រឿង​ឆបោក

1542
ចែករម្លែក
  • 7
    Shares

(​ភ្នំពេញ​)៖​បុរស​អណិកជន​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​ម្នាក់​ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បញ្ជូនមក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ខ្លួន​កាលពី​រសៀល​ថ្ងៃទី​២៨​ខែមិថុនា​២០១៧​ដើម្បី​សាកសួរ​ករណី​ឆបោក​ប្រាក់​តាម​រូបភាព​ជ្រើសរើស​ពលករ​ទៅធ្វើ​ការ​នៅ​ប្រទេស​អូស្ត្រាលី​។

​រហូតមកដល់​រសៀល​ថ្ងៃទី​២៩​ខែមិថុនា​លោក​រៀល​សុ​ភិន​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​មិនទាន់​សម្រេច​ទេ​គឺ​ផ្ញើទុក​នៅ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​សិន​។
បុរស​រូបនេះ​ឈ្មោះ Vorn yen viliam អាយុ​៤៧​ឆ្នាំ បាន​ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​២៦ មិថុនា​២០១៧​នៅក្នុង​ហាង​កាហ្វេ​parkcoffee​ក្បែរ​ផ្សារ​សុ​វណ្ណា​ពេល​ជិះ​យន្តហោះ​ពី​សហរដ្ឋអាមេរិក​មក​ប្រទេស​កម្ពុជា​ដើម្បី​ចូលរួម​បុណ្យសព​ឪពុក ។

ដើមចម​នៃ​ការឃាត់ បុរស​ខាងលើនេះ​ត្រូវបាន​ប្រភពពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្នុងអំឡុង​ឆ្នាំ​២០១៦ ជនសង្ស័យ​ធ្វើជា​មេខ្យល់​ក្នុងការ​ជ្រើសរើស​ពលក​រ នាំទៅ​ធ្វើការ​នៅ​ប្រទេស​អូស្ត្រាលី​។ ពេលនោះ​មាន​មនុស្ស​ជាច្រើន​នាក់ បាន​ទៅ​ចុះឈ្មោះ​។ ប៉ុន្តែ​មាន​មនុស្ស​ប្រមាណ​២០​នាក់​ប៉ុណ្ណោះ បាន​យកប្រាក់​ទៅ​បង់​ឲ្យ​ជនសង្ស័យ ក្នុង​ម្នាក់ៗ ៣.០០០ ទៅ ៦.០០០​ដុល្លារ​អាមេរិក ។

​ប្រភព​ដដែល​បាន​បន្តថា ក្រោយពី​ទទួលយក​ប្រាក់​ពី​អតិថិជន​ដែល​បង់ហើយ ស្រាប់តែ​ជនសង្ស័យ​បាន​រត់ គេចខ្លួន មិនដឹង​ទៅ​រស់នៅ​ទីណា ។ លុះ​ពេល​ឪពុក​ស្លាប់​ប៉ុន្មាន​ថ្ងៃមុន​នេះ បានឃើញ​មុខ​ជនសង្ស័យ​មក​ចូលរួម​ពិធី​បុណ្យសព​ទើប​ដើមបណ្តឹង បាន​ជូនដំណឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ធ្វើការ​ឃាត់ខ្លួន​តែម្តង ៕