រ៉ូ​ម៉េ​លូ លូ​កា​គុ ត្រៀម​ទទួលយក​ការ​កាត់​ប្រាក់​ឈ្នួល ដើម្បី​ទៅ​ចូលរួម​ជាមួយ ក្លិប​អ៊ី​ន​ធ័​រ មី​លេន

969
ចែករម្លែក

ខ្សែប្រយុទ្ធ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) ត្រៀមខ្លួន​ទទួលយក​ការ​កាត់​ប្រាក់​ឈ្នួល ដើម្បី​ចាកចេញ​ពី​ក្លិប ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​(Manchester United) នៅ​រដូវក្តៅ​នេះ ហើយ​ទៅ​ចូលរួម​ជាមួយ​ក្លិប អ៊ី​ន​ធ័​រ មី​លេន​(Inter Milan) ។

​ខ្សែប្រយុទ្ធ​រូបនេះ​ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​ព្រមព្រៀង​ផ្ទេរចេញ​ច្រើន​ខែ​មកហើយ​។ កីឡាករ​រូបនេះ​ទំនងជា​ចង់​ចាកចេញ បន្ទាប់ពី​បាត់បង់​លំដាប់​លេខ​រៀង​នៅក្នុង​ក្រុម ជម្រើស​នៅ​ពហុ​កីឡដ្ឋាន Old Trafford ។

​កន្លងមក លូ​កា​គុ បានបង្ហាញ​ចេតនា​របស់ខ្លួន​ថា នៅ​ថ្ងៃ​ណាមួយ​នឹង​លេង​នៅ​ក្របខណ្ឌ Serie A ហើយ​ថ្មីៗ​នេះ​មាន​ព័ត៌មាន​ថា United បាន​ត្រៀម​ស្តាប់​សំណើ​សម្រាប់​ផ្ទេរ​ខ្សែ ប្រយុទ្ធ​សញ្ជាតិ​បែលហ្ស៊ិក​រូបនេះ​។

​កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ នឹង​ទទួលយក​ការ​កាត់​ប្រាក់​ឈ្នួល ដើម្បី​ចូលរួម​ជាមួយ​ក្លឹប Inter Milan និង​ចាប់ផ្តើម​ជាថ្មី​នៅ​ពហុកីឡាដ្ឋាន San Siro ។ បច្ចុប្បន្ននេះ លូ​កា​គុ រកបាន ប្រាក់​ឈ្នួល​២៥០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​ជាមួយ​ក្លិប United ហើយ​ស្ថិត ក្នុងចំណោម កីឡាករ​ដែលមាន​ប្រាក់​ឈ្នួល​ខ្ពស់​នៅ​ពហុ​កីឡដ្ឋាន Old Trafford ។

​គេ​រំពឹងថា លូ​កា​គុ នឹង​ក្លាយជា​គោលដៅ​កំពូល​របស់​ក្លិប Inter Milan ប្រសិនបើ​លោក កុន​តេ (Conte) សម្រេចចិត្ត​ចូល​ដឹកនាំ​មែន បន្ទាប់ពី​កន្លងមក​ក្លឹប​នេះ​បាន​ព្យាយាម អូសទាញ​លោក​ចាក​ចេញពី​ក្លិប ឆេ​ល​ស៊ី​(Chelsea) ៕ ប្រែ​សម្រួល​: ពិសិដ្ឋ

ទីតាំងផ្សាយពាណិជ្ជកម្ម